បរាជ័យ ២-០ ក្រោយថ្វីដៃ Leicester City អាចធ្វើឲ្យអនាគតលោក Unai Emery ជាមួយ Arsenal អាចដើរដល់ផ្លូវបំបែកហើយ។
នេះគឺជាបរាជ័យលើកទី៣ ក្នុងចំណោម១២ប្រកួតដែលស្មើ៥ និងឈ្នះ៤ប៉ុណ្ណោះរបស់ក្លឹបកាំភ្លើងធំនៅរដូវកាលនេះ។ យោងតាមប្រភពព័ត៌មានអះអាងថាក្លឹបកំពុងសម្លឹងរកអ្នកថ្មីមកដឹកនាំជបណ្ដើរៗហើយ ក្នុងនោះលោក Unai Emery គឺជាជម្រើសល្អបំផុតមួយ។
អតីតអ្នកចាត់ការ Barcelona និង Roma រូបនេះកំពុងទំនេរគ្មានក្លឹបដឹកនាំក្រោយលាឈប់ពីតួនាទីនៅក្រុមជម្រើសជាតិអេស្ប៉ាញ២ខែមុនពេលកូនស្រីរបស់លោក Xana បានទទួលមរណភាពដោយសារជំងឺមហារីក៕

ប្រភព៖ news.sabay.com.kh
