ផ្សេងៗ

Ötzi ធ្វើដំណើរផ្សងព្រេង ទៅកន្លែងសម្រាកចុងក្រោយ របស់លោកបង្ហាញ រុក្ខជាតិបុរាណនៅលើសម្លៀកបំពាក់ និងពោះរបស់លោក

អ៊ីតាលី៖ ផ្លូវដែលធ្វើឡើងដោយ លោក Ötzi នៅពេលលោកធ្វើដំណើរ ឡើងភ្នំតាមជោគវាសនាទៅកន្លែង សម្រាកចុងក្រោយរបស់លោក ត្រូវបានបង្ហាញពីរុក្ខជាតិបុរាណចម្លែក និងស្លែទឹកកកដែលនៅជាប់ នឹងលោក នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

សាកសពដែលមានអាយុកាល ៥.៣០០ ឆ្នាំត្រូវបានរកឃើញដោយ អ្នកឡើងភ្នំនៅឆ្នាំ១៩៩១ ដោយសារតែការរលាយ ទឹកកកនៅតំបន់Alps ដែលមានកម្ពស់៣,២១០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ តួលេខអាយុកាលទង់ដែង បានមកសម្រាកនៅលើផ្នែក ខាងកើតនៃFineilspitze ដែលជាកំពូលភ្នំÖtztal Alps ក្រោយមកលោកត្រូវបានគេដាក់ឈ្មោះ។

រាងកាយកករបស់លោកត្រូវបាន គេរកឃើញអមដោយ សម្លៀកបំពាក់ប្រដាប់ប្រដា ដានរុក្ខជាតិ និងផ្សិតជាច្រើន ដែលត្រូវបានរក្សាទុកនៅ លើសម្លៀកបំពាក់ និងក្នុងពោះវៀនរបស់លោក។ ឥឡូវនេះក្រុមអ្នកជំនាញ បានកំណត់អត្តសញ្ញាណបំណែកស្លែ និងរុក្ខជាតិរាប់ពាន់ដោយភ្ជាប់ពួកវាជាមួយប្រហែល ៧៥ ប្រភេទផ្សេងៗគ្នា – មានតែ ៣០ ភាគរយប៉ុណ្ណោះដែលមាននៅក្នុងតំបន់។

អ្វីដែលនៅសេសសល់បាន ជួយអ្នកវិទ្យាសាស្ត្រឲ្យសន្និដ្ឋានក្បែរ ភ័ស្តុតាងតាមដែលអាចធ្វើទៅបាន ដើម្បីបង្ហាញថា លោក Ötzi បានឡើងពីខាងត្បូងទៅខាង ជើងឡើងទៅលើ Schnalstal ជាជាងឡើងជ្រលងភ្នំជាប់គ្នាផ្សេងទៀតនៅ South Tyrol ប្រទេសអ៊ីតាលី៕
ដោយ៖លី ភីលីព

Most Popular

To Top