តូក្យូ៖ ក្រុមហ៊ុន ពាណិជ្ជកម្មធំមួយរបស់ជប៉ុន Mitsui & Co នឹងសាងសង់រោងចក្រ ថាមពលដើរដោយហ្គាស នៅប្រទេសថៃ ដើម្បីឆ្លើយតបនឹង តម្រូវការអគ្គិសនីដែលកំពុងកើនឡើងនៅក្នុងប្រទេស អាស៊ីអាគ្នេយ៍មួយនេះ។
ក្រុមហ៊ុន Mitsui បានឲ្យដឹង នៅក្នុង សេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃច័ន្ទថា ការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Mitsui និងក្រុមហ៊ុនថាមព លឯកជន Gulf Energy Development Co របស់ប្រទេសថៃនឹងដំណើរការ រោងចក្រថាមពល ២៥០០ មេហ្គាវ៉ាត់នៅខេត្តរ៉ាក់យ៉ង។
ក្រុមហ៊ុនជប៉ុននេះ កាន់កាប់ភាគហ៊ុន ៣០ ភាគរយនៅក្នុងការ បណ្តាក់ទុនរួមគ្នាគឺក្រុមហ៊ុន Gulf PD Co. ការសាងសង់រោងចក្រដែល មានទឹកប្រាក់ ៥០ ពាន់លានបាត (១,៦ ពាន់លានដុល្លារ) នឹងចាប់ផ្តើម នៅខែកក្កដា ឆ្នាំ២០២០ ។
ក្រុមហ៊ុន Mitsui បានឲ្យដឹងថា រោងចក្រថាមពល នឹងចាប់ផ្តើម ផ្គត់ផ្គង់អគ្គិសនី ដល់អាជ្ញាធរ អគ្គិសនីថៃនៅឆ្នាំ ២០២៣ ក្នុងរយៈពេល ២៥ឆ្នាំ៕ ដោយ ឈូក បូរ៉ា