តើអ្នកកំពុងតែព្យាយាមដើម្បីមានផ្ទៃពោះ និងមិនទទួលបានជោគជ័យដែរទេ? មែនហើយ អ្នកប្រហែលជាអាចបង្កើនល្បឿននៃការឆាប់មានផ្ទៃពោះបានតាមរយៈការបង្កើតនូវជីវិតផ្លូវភេទបែបផ្លូវកាត់មួយចំនួន។ដូច្នេះអ្នកគួរតែចងចាំនូវគន្លឹះដូចខាងក្រោមនេះនៅពេលដែលអ្នកសាកល្បងរួមភេទនៅលើកក្រោយ។
ប្រើការរួមភេទជាការសប្បាយ
មិនត្រូវមានភាពតានតឹងក្នុងអារម្មណ៍ខណៈកំពុងតែរួមភេទឡើយ។ ការតានតឹងនេះនឹងជំរុញឲ្យបញ្ចេញអ័រម៉ូនជាច្រើនក្នុងរាងកាយដែលអាចបណ្តាលឲ្យមានអតុល្យភាពក្នុងខ្លួន និងប៉ះពាល់ដល់ការផលិតមេជីវិតញីទៀត។ ដូច្នេះចូរប្រាកដថា អ្នកបានប្រើប្រាស់ការរួមភេទដោយក្តីរីករាយដើម្បីបង្កើនឱកាសនៃការមានផ្ទៃពោះ។
មិនត្រូវរួមភេទតែថ្ងៃជ្រុះអូវ៉ុលឡើយ
បើសិនជាអ្នកកំពុងតែប្រើវិធីសាស្រ្តមើលតាមកាលបរិច្ឆេទដើម្បីសម្គាល់ថ្ងៃជ្រុះអូវ៉ុលនោះ អ្នកប្រហែលជាត្រូវគិតម្តងទៀតហើយ។ មេជីវិតញីអាចបង្កកំណើតជាមួយមេជីវិតឈ្មោលតែក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះក្រោយពីជ្រុះអូវ៉ុលរួច ហើយអ្នកប្រហែលជាអាចធ្វើវាដោយយឺតពេលក៏មានដែរ។ បើសិនជាអ្នកកំពុងតែធ្វើឡើងដោយគិតខុសកាលបរិច្ឆទវិញ អ្នកប្រហែលជាត្រូវព្យាយាមម្តងទៀតនៅខែក្រោយ។
កុំប្រើរបៀបរួមភេទដដែលៗ
អ្នកប្រហែលជាធ្លាប់លឺហើយថា ក្បាច់រួមភេទដ៏ល្អបំផុតដើម្បីមានផ្ទៃពោះបាននោះគឺ ក្បាច់ម៉ែចែកឲ្យ ឬខាងប្រុសនៅពីលើខាងស្រី។ ប៉ុន្តែតាមពិត នៅពេលខាងប្រុសចេញទឹកកាមនោះ មេជីវិតឈ្មលនឹងហែលចូលទៅក្នុងមាត់ស្បូនដើម្បីឆ្ពោះទៅកាន់តែបំពង់ដៃស្បូន។ រឿងនេះកើតឡើងក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះដោយមិនខ្វល់ថាអ្នកប្រើក្បាច់រួមភេទយ៉ាងណានោះទេ។ ដូច្នេះមិនត្រូវខ្មាស់អៀនក្នុងការសាកល្បងក្បាច់រួមភេទថ្មីឡើយ។
កុំប្រើប្រើទឹករំអិលក្នុងពេលរួមភេទ
យោងទៅតាមការសិក្សាថ្មីមួយបានឲ្យដឹងថា ទឹករំអិលអាចប៉ះពាល់ដល់ចលនារបស់មេជីវិតឈ្មោល ដែលធ្វើឲ្យវាកាន់តែពិបាកហែលទៅរកមេជីវិតញី។ ដូច្នេះចូរគិតរឿងនេះឡើងវិញទៅមុនពេលប្រើប្រាស់វា។
គេងសិនពេលរួមភេទរួច
ទឹកកាមទំនងជាដកក្នុងទ្វាមាស និងនៅជុំវិញមាត់ស្បូនបើសិនជាអ្នកបន្តថ្នាក់ថ្នមគ្នាទៀតក្រោយពីរួមភេទរួច។ ចូរព្យាយាមគេងសិនដោយដាក់ខ្នើយកល់ក្រោមត្រគៀកដើម្បីជំរុញដល់មេជីវិតឈ្មោលហែលចូលទៅក្នុងមាត់ស្បូនឆ្ពោះទៅបំពង់ដៃស្បូនបាន។
រួមភេទឲ្យបានគ្រប់គ្រាន់
អ្នកប្រហែលជាគិតថា ចំនួនមេជីវិតឈ្មោលរបស់ខាងប្រុសនឹងថយចុះបើសិនជារួមភេទញឹកញាប់ពេក។ ប៉ុន្តែនៅពេលអ្នកកាត់បន្ថយការរួមភេទនៅថ្ងៃដែលអ្នកគិតនឹងមានការជ្រុះអូវ៉ុលវិញនោះ អ្នកប្រហែលជាអាចបាត់បង់ពេលវេលាដែលអាចមានផ្ទៃពោះជាមិនខានឡើយ។ ដូច្នេះចូរួមភេទឲ្យបានញឹកញាប់ ជាពិសេសរយៈពេលពីរថ្ងៃមុន និងបួនថ្ងៃក្រោយពីជ្រុះអូវ៉ុលរួច៕
ប្រភព៖health.com.kh