ផ្សេងៗ

Suarez កាន់តែច្បាស់ហើយថាផ្លាស់ទៅបញ្ចប់ អាជីពនៅក្លឹបរបស់ Beckham

The Mirrorនៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃអាទិត្យទី២៤ខែវិច្ឆិកានេះបានឲ្យដឹងថាក្រោយមានព័ត៌មានកាន់តែច្រើនអំពីការចាកចេញពីក្លឹបBarcelonaនោះកីឡាករខ្សែប្រយុទ្ធឆ្នើមល្បីឈ្មោះLuis Suarezបានបញ្ជាក់ថាលោកអាចនឹងផ្លាស់ទៅលេងចាមួយនឹងក្លឹបនៅលីកកំពូលអាមេរិកគឺក្លឹបថ្មីInter Miamiរបស់លោកBeckham។

គួរឲ្យដឹងដែរកីឡាករអ៊ុយរ៉ាហ្គាយរូបនេះនឹងផុតកំណត់កុងត្រាចាស់រហូតដល់ចប់រដូវកាលនេះហើយប៉ុន្តែក្លឹបយក្សមួយនេះអាចនឹងធ្វើការជ្រើសយកជម្រើសបន្តកុងត្រាបន្ថែម២ឬ៣រដូវកាលដោះដូរសិនដើម្បីអាចលក់កីឡាកររូបនេះបានក្នុងតម្លៃណាមួយ។

Suarezបានសាងកេរ្ត៍ឈ្មោះយ៉ាងល្បីល្បាញកាលពីពេលនៅជាមួយនឹងក្លឹបចាស់ហង្សក្រហមLiverpoolនិងពេលមកដល់Barcelona។ការផ្ទេរមកទឹកដីអេស្បាញបានធ្វើឡើងកាលពីឆ្នាំ២០១៤ក្នុងតម្លៃខ្លួនប្រមាណជា៦៥លានផោន។នៅទីនេះSuarezអាចបង្ហាញខ្លួនសរុប២៦០ដងនិងរកគ្រាប់បាល់បានទៅដល់១៨៥ដង៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top