ផ្សេងៗ

បែកធ្លាយ Samsung Galaxy S11 នឹងមានកាមេរ៉ាថត Selfie កណ្តាល និងមានកាមេរ៉ាថត៥ នៅខាងក្រោយ

កូរ៉េខាងត្បូង៖កាលពីថ្មីៗ នេះលេចចេញនូវទូរស័ព្ទ Galaxy S11 របស់ Samsung ជាផ្លូវការហើយដោយបង្ហាញថា ស្មាតហ្វូនប្រភេទនេះ មានកាមេរ៉ា Selfie តម្រឹមថ្មី និងផ្នែកខាងក្រោយវិញមាន កាមេរ៉ាចំនួន ៥ សាហាវជាមួយ iphone11របស់ក្រុមហ៊ុន Apple ទៅទៀត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

យោងតាមសារ tweet ពីអ្នកបែកធ្លាយ ជាញឹកញាប់ @OnLeaks បានឲ្យដឹងថា ការផ្លាស់ប្តូរគួរឲ្យយកត់សម្គាល់ នៅក្នុងទូរស័ព្ទ Galaxy របស់ Samsung នឹងមិនត្រូវបានចេញផ្សាយរហូតដល់ឆ្នាំ ក្រោយរួមទាំងកាមេរ៉ាខាងមុខដែល មានទីតាំងនៅទៀត។

ជំនួសឲ្យការត្រូវបានទូទាត់ ដូចជាទូរស័ព្ទ Galaxy S10 បច្ចុប្បន្នការបង្ហាញបង្កើតឡើងដោយគេហទំព័រឧបករណ៍អេឡិចត្រូនិច 91mobiles បានបង្ហាញថា កាមេរ៉ាស្ទីលរន្ធដោត ដ៏តូចមួយនឹងស្ថិតនៅចំកណ្តាលឧបករណ៍។

ការកត់សម្គាល់ដោយ Engadget ការផ្លាស់ប្តូរនេះទំនងជានឹងត្រូវបាន ស្វាគមន៍ដោយអតិថិជនដែលបានផ្តល់ គិនិតឲ្យថា ការដាក់កាមេរ៉ាថត Selfie នាពេល បច្ចុប្បន្នរបស់ Galaxy អាចធ្វើឲ្យរូបភាពខាងមុខពិបាក ក្នុងការធ្វើស៊ុម។ បន្ថែមលើកាមេរ៉ាមុខថ្មី OnLeaks បង្ហាញថា កែវថតខាងក្រោយ របស់ទូរស័ព្ទក៏នឹងត្រូវផ្លាស់ប្តូរ ខ្លះដែរ៕ ដោយ៖លី ភីលីព

Most Popular

To Top