
ស្រ្តីដែលស្លៀកសម្លៀកបំពាក់ខាងក្នុង យ៉ាងសិចស៊ីប្រហែលជា រឿងដំបូងគេហើយ ដើម្បីអាចជួយដាសអារម្មណ៍ផ្លូវភេទ របស់មនុស្សប្រុសបាន។ ប៉ុន្តែវាត្រូវការរឿងច្រើនជាងនេះទៅទៀត ដើម្បីជួយឲ្យខាងបុរសមានភាព ស្រេកឃ្លានកាន់តែខ្លាំង។
ពណ៌ក្រហម
ការពាក់អាវទ្រនាប់ និងខោទ្រនាប់យ៉ាងសិចស៊ី ដោយមានរំលេចជាពណ៌ក្រហម និងស្បែកជើងពណ៌ក្រហមទៀតនោះ ពិតជាគ្រប់គ្រាន់ណាស់ហើយ សម្រាប់ប្រាប់ខាងប្រុសថា អ្នកកំពុងតែចាប់អារម្មណ៍ចំពោះ សមរភូមិក្តៅសាច់យប់នេះ។
បង្កើនភាពក្តៅសាច់ដោយការនិយាយគ្នា
រឿងនេះចង់និយាយថា អ្នកមិនគួរណាធ្វើអ្វីៗដោយកម្រោលនោះទេ ប៉ុន្តែអ្នកអាចប្រើវិធីខ្សិបដាក់ត្រចៀក ឬទូរស័ព្ទប្រាប់ខាងប្រុស ដោយនិយាយពាក្យទាក់ទងនឹងការរួមភេទ ដើម្បីដាសអារម្មណ៍។
គេងសម្រាតខ្លួននៅលើគ្រែឲ្យហើយ
ធម្មតាកាលណាមនុស្សប្រុស មើលឃើញដៃគូររបស់ខ្លួន កំពុងតែគេងលើគ្រែ ចាំហើយនោះ វាពិតជាដាសអារម្មណ៍គេបាន ១០០ភាគរយ ជាក់ជាមិនខាន។
ចាប់ផ្តើមដោយការថើប
វាគឺជាពេលវេលាមួយដែលត្រូវការលិឍ ត្រចៀកខាងប្រុសហើយ ទោះបីជាគេកំពុងតែលង់លក់ក្នុងការគេងថ្ងៃហើយក៏ដោយ។ អ្នកក៏អាចជញ្ជក់ស្លឹកត្រចៀកគាត់ថ្នមៗ ដើម្បីដាសអារម្មណ៍បានដែរ។
ប៉ះទៅលើចំណុចពិសេសរបស់គាត់
តើនរណាថាមនុស្សប្រុសមិនចូលចិត្តការថ្នាក់ថ្នមទៅ? ចូរយកដៃអ្នកបបោសអង្អែលលើខ្នងរបស់គាត់ ភ្លៅ និងកញ្ចឹកករទៅ។ ពេលនោះគាត់អាចនឹងមានអារម្មណ៍កាន់តែខ្លាំងផងមើលទៅ៕ប្រភព៖health
