ផ្សេងៗ

កាហ្វេ និងតែ ប្រហែលជាអាច ជួយការពារជំងឺ ខ្លាញ់ក្នុងថ្លើម

ក្រុមអ្នកស្រាវជ្រាវ ជនជាតិអាមេរិក និងសឹង្ហបុរី បាននិយាយថា ការទទួលទានកាហ្វេ ក្នុងបរិមាណមួយ សមរមជារៀងរាល់ថ្ងៃ អាចជួយការពារជំងឺ ខ្លាញ់ក្នុងថ្លើម។

ក្រុមស្រាវជ្រាវអន្តរជាតិ មួយក្រុម ដែលត្រូវបានដឹកនាំដោយ មហាវិទ្យាល័យនៃវិទ្យាពេទ្យ Duke នៃរដ្ឋការ៉ូលីណាភាគខាងជើង និងមហាវិទ្យាល័យ នៃប្រទេសសង្ហឹបុរី បានធ្វើសេចក្តីណែនាំថា ការទទួលទាណជាតិកាហ្វេអ៊ីន អាចកាត់បន្ថយជាតិខ្លាញ់ នៅក្នុងថ្លើម។

នៅទូទាំងពិភពលោក មនុស្ស៧០ភាគរយ បានធ្វើការ ពិនិត្យរក ជំងឺរទឹកនោមផ្អែម និងជំងឺធាត់ និងជំងឹខ្លាញ់នៅក្នុងថ្លើម ដោយលទ្ធផលបានបង្ហាញ ថាមូលហេតុនៃការកើតជំងឺខ្លាញ់ នៅក្នុងថ្លើម គឺការទទួលជាតិអាកុល ច្រើនហួសកំរិត។ ជាមួយគ្នានេះដែរ ការរកឃើញនៃការសិក្សានេះ បានបង្ហាញថា ការទទួលទានតែ និងកាហ្វេជាប្រចាំថ្ងៃ មានអត្ថប្រយោជន៍ ក្នុងការការពារជំងឺថ្លើម សម្រាប់អ្នកដែលចូលចិត្ត ទទួលទានជាតិអាកុល។

លោក Yen ដែលជាវេជ្ជបណ្ឌិតជនជាតិសឹង្ហបុរី បាននិយាយថាៈ “នេះគឺជាការស្រាវជ្រាវដ៏ល្អិតល្អន់មួយ ដើម្បីសិក្សាអំពីទំនាក់ទំនង រវាងសារជាតិកាហ្វេអ៊ីន និង ថ្លើមរបស់មនុស្ស ហើយលទ្ធលដែលត្រូវបានបង្ហាញ វាគួរឲ្យទាក់ទាញខ្លាំងណាស់។”

គួរបញ្ជាក់ដែរថា ការរកឃើញនេះ នឹងត្រូវចេញផ្សាយ នៅក្នុងខែកញ្ញាខាងមុខនេះ នៅក្នុងសៀវទស្សនាវដ្តី Hepatology។

ទោះបីជាយ៉ាងណាក្តី ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា កាហ្វេបានផ្តល់ទាំងគុណសម្បត្តិ និងគុណវបត្តិដល់សុខភាព របស់អ្នកទទួលទាន ដោយវាត្រូវពឹងផ្អែកបរិមាណ នៃការទទួលទាន និងអាយុរបស់ពួកគេ៕ ដោយ៖ ហង់ ច័ន្ទសុបញ្ញា

Most Popular

To Top