ផ្សេងៗ

ប៉ុន្មានចំណុចនេះ គឺជាអ្វីដែលខាងស្រីចង់ឲ្យប្រុសៗ ដឹងអំពីការឈានដល់ចំណុច កំពូលរបស់នាង

មែនហើយ ខ្ញុំយល់ស្របថា ការឈានដល់ចំណុចកំពូល ក្នុងពេលរួមភេទរបស់ មនុស្សស្រីអាចជារឿងមួយអាថ៌កំបាំង និងអស្ចារ្យបំផុត។

ប៉ុន្តែបើសិនជាអ្នកមានទំនុកចិត្ត លើការងារលើគ្រែងហើយនោះ អ្នកក៏គួរតែស្វែងយល់ បន្ថែមអំពីភាពអាថ៌កំបាំង នៃការឈានដល់ចំណុចកំពូល ដែរព្រោះថាមានគន្លឹះ នៃការរួមភេទមួយចំនួន គឺមិនអាចមានប្រសិទ្ធភាពពេលអនុវត្តទេ។

ទោះបីជាយ៉ាងណាក៏ដោយ មានរឿងមួយចំនួនតូចដែលមនុស្សស្រី ភាគច្រើនតែងតែ ចង់ឲ្យបុរសរបស់ខ្លួន បានដឹងអំពីភាពខ្លាំងក្លានៃការឈាន ដល់ចំណុចកំពូលរបស់ ពួកគេដូចជា៖

មិនមែនតែងតែស្រែកថ្ងូររហូតនោះទេ ការឈានដល់ចំណុចកំពូល របស់មនុស្សអាច មានការប្រែប្រួលចាប់ពីថ្ងូរខ្សឹបៗរហូតដល់ស្រែកថ្ងូរខ្លាំង។

គេប្រហែលជាមិនធ្វើសម្លេងនេះ ទាំងអស់ផងទោះបីជាឈានដល់ ចំណុចកំពូលហើយ ក៏ដោយ។ ដូច្នេះការដែលពួកគេមិនបញ្ចេញសម្លេង មិនមែនមានន័យថាពួកគេ មិនរីករាយ ឬសប្បាយចិត្តឡើយ។

ក្បាច់រួមភេទដដែលៗ មិនប្រាកដថាឈានដល់ចំណុចកំពូលទេ ដោយសារតែការ ឈានដល់ចំណុចកំពូល នៅពេលខាងស្រីនៅពីលើនោះ មិនមែនមានន័យថា វានឹងកើតឡើងគ្រប់ពេលរហូតនោះទេ។

ដូច្នេះខាងប្រុសត្រូវតែខំប្រឹងប្រែង បន្ថែមទៀតដើម្បីផ្លាស់ប្តូរបរិយាកាស និងលក្ខណៈ នៃការរួមភេទមានភាពប្លែកញឹកបន្តិច។

ការឈានដល់ចំណុចកំពូល ក្នុងពេលរួមភេទមានច្រើនប្រភេទ និងខុសៗគ្នា ខណៈពេល ដែលស្រ្តីមួយចំនួនអាចឈាន ដល់ចំណុចកំពូលតាមរយៈការ ភ្ញោចនៅតំបន់សេរ តែខ្លះទៀតទាល់តែប៉ះដល់តំបន់ G-spot ទើបបាន។

ដូច្នេះបើសិនជាអ្នកយល់ថា​​ ខ្លួនឯងអាចឈានដល់ចំណុចកំពូល នៅតំបន់សេរ យកល្អគួរតែចាប់ផ្តើមភ្ញោចកន្លែងនេះ ឲ្យបានច្រើន ហើយតំបន់ G-spot មិនបាច់ឡើយ។

ការរួមភេទនៅតែជារឿង សប្បាយទោះបីជាមិនឈាន ដល់ចំណុចកំពូលក៏ដោយ
បើសិនជាអ្នកបានផ្តល់ នូវការរួមភេទយ៉ាងល្អបំផុតហើយក៏ដោយ ខាងស្រីនៅតែ មិនអាចទទួលបានចំណុចកំពូលទៀតនោះ វាមិនមែនមានន័យថា អ្នកជាមនុស្សមិន កើតនោះទេ។

ព្រោះទោះបីជាខាងស្រី​ មិនដល់ចំណុចកំពូល តែវាគឺជាពេលវេលា ដែលអ្នកទាំងពីរ រីករាយជាមួយគ្នា។

នាងត្រូវការឧបករណ៍រំញ័រ មែនហើយ នាងពិតជាត្រូវការអ្នកជួយភ្ញោចនៅតំបន់ សម្រើបដើម្បីឈានដល់ចំណុចកំពូលបាន ប៉ុន្តែឧបករណ៍រំញ័រ អាចជួយដល់រឿង នេះបាន។

ខណៈពេលដែលអ្នកស៊ូកបញ្ចូលលិង្គ ខាងស្រីក៏អាចប្រើឧបករណ៍​រំញ័រដើម្បីភ្ញោច​ខ្លួននាង និងឈានដល់ចំណុចកំពូល​ កាន់តែលឿនដែរ៕

ប្រភព៖ www.health.com.kh

Most Popular

To Top