ផ្សេងៗ

ស្រ្តីដែលមានអាការៈទាំងនេះ គឺស្ថិតក្នុងស្ថានភាព​ អាចមានកូនខ្លាំងបំផុត

មិនខ្វល់ថាអ្នកកំពុងតែព្យាយាមយកកូន ឬចៀសវាងការមានផ្ទៃពោះទេ ការដែលដឹងថាពេលណារាងកាយរបស់អ្នកកំពុងតែស្ថិតក្នុងសភាពអាចមានកូនបំផុតនោះគឺជារឿងដ៏សំខាន់មួយ។ ខាងក្រោមនេះគឺជាអាការៈ ៦យ៉ាងដែលបញ្ជាក់ថា អ្នកកំពុងតែស្ថិតក្នុងពេលវេលាមួយ ងាយនឹងមានផ្ទៃពោះបំផុត បើសិនជារួមភេទដោយ មិនបាច់ការពារ៖

ចំណងផ្លូវភេទឡើងខ្លាំង
ក្នុងពេលនេះ អ័រម៉ូន Progesterone កំពុងតែឡើងខ្ពស់។ ដូច្នេះវានឹងធ្វើឲ្យចំណង់ផ្លូវភេទឡើងខ្ពស់ជាងធម្មតា។ វាក៏ធ្វើឲ្យអ្នកមានអារម្មណ៍ឃ្លានខ្លាំងដែរ។

ការចេញទឹករំអិល
នៅពេលអ្នកចាប់ផ្តើមសង្កេតឃើញថា មានការហូរទឹករំអិលចេញពីទ្វារមាស នោះវាជាសញ្ញាមួយដែលអ្នក កំពុងតែស្ថិតក្នុងពេលវេលាមួយ ងាយនឹងមាន ផ្ទៃពោះបំផុត។ ក្នុងពេលនេះ អ្នកនឹងចាប់ផ្តើមផលិតអ័រម៉ូន Estrogen កាន់តែច្រើន ដែលវានឹងធ្វើឲ្យហូរទឹករំអិល ចេញពីទ្វារមាសតែម្តង។ 

ឡើងកម្តៅក្នុងខ្លួន
នៅពេលអ្នកមានចំនួនអ័រម៉ូន Progesterone ខ្ពស់ រាងកាយនឹងចាប់ផ្តើមឡើងកម្តៅ ជាមិនខាន។ ដើម្បីដឹងថាពេលណាវានឹងកើតឡើងនោះ ចូរវាស់កម្តៅខ្លួនឯងរាល់ថ្ងៃ នៅពេលអ្នកភ្ញាក់ពីគេងព្រឹកឡើង។ ការតាមដានរឿងនេះនឹងជួយ ឲ្យអ្នកសម្គាល់ ដឹងអំពីការប្រែប្រួល ទោះបីជាវាមានតិចតួចបំផុតក៏ដោយ។

ឈឺចាប់
ស្រ្តីភាគច្រើនមានអាការៈ ឈឺក្រពះក្នុងពេលវេលា នៃការមករដូវប្រចាំខែ ហើយការឈឺ ចាប់នេះក៏អាចជាប់ទាក់ទង នឹងការជ្រុះអូវ៉ុលផងដេរ។ នៅពេលស្រ្តីជ្រុះអូវ៉ុល និងអាចមានកូនបានបំផុតនោះ ក្រពេញអូវ៉ែអាចលូតលាស់ រហូតដល់មានការឈឺ ចាប់តែម្តង។

អារម្មណ៍ប្រែប្រួល
ការប្រែប្រួលកម្រិតអ័រម៉ូន គឺងាយនឹងសម្គាល់ដឹងណាស់ (បើសិនជាអ្នកធ្លាប់មានការ ឈឺចាប់ដោយសារតែការមករដូវ អ្នកនឹងដឹងដោយខ្លួនឯងហើយ)។ អារម្មណ៍ប្រែប្រួល ការឈឺចាប់បែបរមួល និងហើមពោះសុទ្ធតែអាចកើតឡើង ក្នុងពេលដែលអ្នកងាយ នឹងមានផ្ទៃពោះបានទាំងអស់។

ស្បែកចេញជាតិប្រេងច្រើន
អាការៈជាក់ស្តែងបំផុតមួយ គឺនៅពេលស្បែកអ្នកមានជាតិប្រេងច្រើន ហើយអ្នកក៏ សម្គាល់ឃើញថាមានមុនកាន់តែច្រើនដែរ។ រឿងនេះដោយសារតែរាងកាយ មានការឆ្លើយតបនឹងកម្រិត អ័រម៉ូនដ៏ខ្ពស់របស់ Progesterone ក្នុងខ្លួន៕

ប្រភព៖​www.health.com.kh

Most Popular

To Top