ផ្សេងៗ

កាសែត Bangkok Post៖ អ្នកដំណើរមួយក្រុម រួមភេទគ្នាលើ Tuk Tuk នៅតាមផ្លូវ កណ្តាលក្រុងបាងកក

បរទេស៖ ក្រុមអ្នកឃ្លាំមើលក្នុង ប្រព័ន្ធផ្សព្វផ្សាយសង្គម នៅថ្ងៃសុក្រនេះ បានបង្ហាញការខឹងសម្បារយ៉ាងខ្លាំង តាមរយៈវីដេអូឃ្លីបចំនួន ២ ដែលបង្ហាញពីស្ត្រីម្នាក់ កំពុងអង្គុយនៅលើភ្លៅ របស់បុរសអ្នកដំណើរ ហើយទំនងជាកំពុងរីករាយ នឹងការរួមភេទជាមួយគ្នា នៅលើម៉ូតូ Tuk Tuk ដែលកំពុងធ្វើដំណើរនៅតាមផ្លូវនៅទីក្រុងបាងកក ទាំងព្រលឹម។

យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា វីដេអូឃ្លីបទី១ បង្ហាញអ្នកដំណើរចំនួន ៥ នាក់គឺប្រុស ៣ នាក់ស្រី ២នាក់ កំពុងធ្វើដំណើរតាម Tuk Tuk ។ គេឃើញស្ត្រីម្នាក់កំពុងអង្គុយ លើភ្លៅរបស់បុរសម្នាក់ ដោយនារីនោះបានលើកសំពត់របស់នាងឡើង ហើយហាក់ដូចជាកំពុងរួមភេទ។ ឃ្លីបនេះត្រូវបានអ្នកលេង ហ្វេសប៊ុកគណនេយ្យឈ្មោះ Khun-Khachen បានបង្ហោះ។

អ្នកប្រើហ្វេសប៊ុក ដដែលបានបង្ហោះវីដេអូទី ២ ដែលបង្ហាញពីនារីម្នាក់នោះធ្វើដូចគ្នា។ សំលេងគួរឱ្យភ្ញាក់ផ្អើល ត្រូវបានគេលឺនៅក្នុងឃ្លីបថា “គ្មានខោទ្រនាប់ទេ?”

វីដេអូឃ្លីបទាំងពីរត្រូវបានចែកចាយ ពាសពេញអ៊ីនធឺណេត និងទទួលការរិះគន់យ៉ាងខ្លាំង ទៅលើស្ត្រីនិងបុរសនោះ ដោយនិយាយថា សកម្មភាពរបស់ពួកគេ មិនសមរម្យនៅក្នុងប្រទេសដែលកាន់ព្រះពុទ្ធសាសនា។ ពួកគេបាននិយាយថា ប៉ូលីសគួរតែស៊ើបអង្កេតលើឧប្បត្តិហេតុនេះ។

វីដេអូទាំងនោះត្រូវបាន គេមើលឃើញថា មានចំនួនអ្នកចូលមើលជាង ២០០,០០០ ដង មុនពេលត្រូវបានគេដកចេញ ពីទំព័រហ្វេសប៊ុក៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top