ញូវដេលី៖នៅថ្ងៃសុក្រទី២០ ខែមិនាតុលាការឥណ្ឌាបានសម្រេចចិត្តកាត់ទោសប្រហារជីវិត បុរសបួននាក់ដែលរកឃើញថាពាក់ព័ន្ធនឹងករណីរំលោភបូក និងសម្លាប់ស្ត្រីម្នាក់នៅលើឡានក្រុងក្នុងញូវដេលីកាលពីឆ្នាំ ២០១២។
ពួកគេត្រូវបានតុលាការសម្រេចធ្វើការ ព្យួរកនៅព្រឹកថ្ងៃសុក្រនេះដោយនេះ ដើម្បីបញ្ចប់ទៅនៃករណី ដ៏ក្តៅគគុកពីសំណាក់ពលរដ្ឋរបស់ខ្លួន អស់រយៈពេល ជាច្រើនឆ្នាំកន្លងមកហើយនេះដោយពលរដ្ឋរបស់ខ្លួនកន្លងមក បានធ្វើការទិះតៀនថា ដំណើរការកាត់ទោស របស់ប្រទេសមាន សភាពយឺតយ៉ាវខ្លាំងជាពិសេសចំពោះ បញ្ហារំលោភបំពានផ្លូវភេទ។
គួរបញ្ជាក់ថារដ្ឋាភិបាលឥណ្ឌាតែង តែត្រូវបានរងការរិះគន់ខ្លាំងៗតាមរយៈមតិមហាជននិង ក៏ដូចជាសំពាធនយោបាយព្រមទាំងការតវ៉ាប្រឆាំងផងទៅលើវិធីនៃការដោះស្រាយករណីរំលោភបំពានផ្លូវភេទ ដោយករណីខ្លះអាចឈានទៅដល់មួយទសវត្សក៏មានមុន ការសម្រេចក្តី៕ ប្រែសម្រួល៖ស៊ុនលី


