ផ្សេងៗ

អ្នកធ្វើការ នៅរោងចក្រ ផលិត រថយន្តចិន ចាប់ផ្តើមត្រឡប់ ចូលទីក្រុង វូហាន ធ្វើការវិញហើយ

វូហាន៖ រថភ្លើងពិសេសបានដឹកពលករជាង ១.០០០ នាក់នៃក្រុមហ៊ុន ផលិតរថយន្តចិន Dongfeng Motor Corporation បានមកដល់ទីក្រុង វូហាន ហើយកាល ពីរសៀលថ្ងៃសៅរ៍ ទីកន្លែងដែលរងការវាយប្រហារ យ៉ាងខ្លាំងដោយ សារវីរុសកូវីដ១៩។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា គេបានសម្គាល់ ថានេះជារថភ្លើងប្រភេទ ដំបូងបង្អស់ ដែលនាំមនុស្សត្រឡប់ ទៅកន្លែងធ្វើការរបស់ពួកគេនៅវូហាន ចាប់តាំងពី ការផ្ទុះឡើងរបស់វីរុស។

ពលករទាំងអស់នឹងត្រូវបញ្ជូន ទៅរោងចក្រឬសហគមន៍លំនៅដ្ឋានដោយ ផ្ទាល់តាមឡានក្រុង។ ពួកគេបានឆ្លងកាត់ លេខកូដសុខភាព និងការត្រួតពិនិត្យសីតុណ្ហភាព រាងកាយមុនពេលឡើងជិះឡានក្រុង៕

Most Popular

To Top