ផ្សេងៗ

រួមភេទ ឆ្លងកូរ៉ូណា ឬអត់?

ស្ថានភាពរាតត្បាត របស់កូរ៉ូណា នៅលើពិភពលោក កាន់តែអាក្រក់ ដោយប្រទេសជាង១៩០ ហើយ សុទ្ធតែបានបង្ហាញពីករណីឆ្លង ក្នុងនោះសរុបករណី ឆ្លងមានទៅដល់ជាង ៣៣ម៉ឺន ចំណែកអ្នកបាត់បង់ជីវិត មានទៅដល់ជាង ១៤ពាន់នាក់ មកហើយដែរ។

គ្រប់គ្នាបានដឹង បានលឺហើយថា ការឆ្លងគឺអាចធ្វើឡើង ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការក្អកឬកណ្តាស់។ ដំណក់ទឹកដែលចេញពីផ្លូវដង្ហើម គឺជាប្រភពតែមួយគត់ ដែលអ្នកវិទ្យាសាស្ត្រ បានបញ្ជាក់ហើយថា នឹងអាចរក្សាមេរោគ និងចម្លងពីទីកន្លែងមួយទៅកន្លែងមួយបាន ប៉ុន្តែមានសំណួរមួយចំនួនបានចោទថា ចុះតើការរួមភេទគ្នា នឹងបណ្តាលឲ្យមានករណីឆ្លងដែរឬទេ

ឆ្លើយតបទៅនឹងសំណួរនេះ នៅថ្ងៃចន្ទទី២៣ ខែមិនានេះដោយ The Express នៃចក្រភពអង់គ្លេស បានចេញផ្សាយដោយមានរួមទាំងការលើកឡើង ពីអ្នកជំនាញផងអំពីបញ្ហាឆ្លង តាមរយៈការរួមភេទ មានប្រសិទ្ធភាពឬក៏យ៉ាង?

មជ្ឈមណ្ឌលទប់ស្កាត់ ជំងឺឆ្លង របស់អាមេរិកហៅកាត់ថាCDC បាននិយាយហើយថា ការទំនាក់ទំនងរវាងមនុស្សម្នាក់ ទៅមនុស្សម្នាក់ ដោយក្រោមចំងាយ១ម៉ែត្រ នឹងអាចមានឧិកាសច្រើន ក្នុងការឆ្លងជាពិសេស ប្រសិនបើពួកគេអោ បឬថើប ទោះបីជានឹងមាត់ឬថើបចង្កាក្តី ប៉ុន្តែយោងតាមការលើកឡើង របស់វេជ្ជបណ្ឌិតប្រចាំ នៅអង្គភាពនេះ គឺលោកKristin Englund បានបង្ហាញថា នៅមិនទាន់មានអ្នកណាហ៊ានអះអាងទេថា ករណីរួមភេទជាមួយគ្នា ដោយមិនប្រើការថើបដោយមាត់ ឬថើបនឹងចង្ការអាចឆ្លង ឬក៏យ៉ាងណានៅឡើយពេលនេះ ប៉ុន្តែត្រូវចាំថា ដំណក់ទឹកដែលចេញពីផ្លូវដង្ហើម គឺនៅតែជាប្រភពដែលផ្ទុកមេរោគចម្លង ក្នុងករណីទាំងអស់លើលោកបច្ចុប្បន្ននេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top