ចិន៖អ្នកជំនាញផ្នែក វេជ្ជសាស្រ្តមកពីមន្ទីរពេទ្យទីមួយនៃសាកលវិទ្យាល័យ Lanzhou ក្នុងខេត្តGansu និងមន្ទីរពេទ្យសាកលវិទ្យាល័យ James Cook មកពីចក្រភពអង់គ្លេសបានចែករម្លែកបទពិសោធន៍របស់ពួកគេក្នុងការព្យាបាលអ្នកជំងឺ COVID-19 តាមរយៈសន្និសីទវីដេអូមួយយោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។
លោក David Chadwick នាយករងមន្ទីរពេទ្យនៅចក្រភពអង់គ្លេសបានពិភាក្សាអំពីស្ថានភាពនៃការការពារជំងឺ COVID-19 នៅក្នុងប្រទេសរបស់គាត់ ជាពិសេសបញ្ហាមួយចំនួនទាក់ទងនឹងការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺ និងអត្រាខ្ពស់នៃអ្នកជំងឺដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
លោក Zhao Da អនុប្រធានមន្ទីរពេទ្យទីមួយនៃសាកលវិទ្យាល័យ Lanzhou បានចែករម្លែកបទពិសោធន៍របស់ចិនក្នុងការដោះស្រាយជំងឺនេះ និងវិធីដែលមន្ទីរពេទ្យបានឆ្លើយតបនៅចំពោះមុខការផ្ទុះឡើងនៃជំងឺ COVID-19 រួមទាំងវិធីសាស្ត្រព្យាបាលរួមគ្នារវាងថ្នាំចិនបុរាណ និងបស្ចិមប្រទេស។
លោក Zhao បានមានប្រសាសន៍ថា យើងនឹងរក្សាការប្រាស្រ័យទាក់ទងជាមួយសមភាគីរបស់យើងនៅក្នុងប្រទេសបរទេសរួមទាំងចក្រភពអង់គ្លេសដើម្បីចែករម្លែកបទពិសោធន៍របស់យើង និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ៕ ដោយ៖លី ភីលីព