ផ្សេងៗ

WHO៖ អាមេរិក មិនបានផ្តល់ភស្តុតាង ណាមួយ ដើម្បីគាំទ្រការអះអាង ដែលថាវីរុសថ្មី មានប្រភព នៅក្នុងមន្ទីរពិសោធន៍ចិន

សឺណែវ៖ អង្គការសុខភាពពិភពលោក បានឱ្យដឹងថា នៅថ្ងៃច័ន្ទទី ៤ ឧសភាថា រដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន មិនបានផ្តល់ភស្តុតាងណា មួយដើម្បីគាំទ្រការអះអាង“ ប្រថុយប្រថាន” របស់ប្រធានាធិបតី អាមេរិកដែលថាវីរុសថ្មីនេះមាន ប្រភពនៅក្នុងមន្ទីរពិសោធន៍ចិនទេ។

យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានផ្នែកសង្គ្រោះបន្ទាន់ របស់អង្គការសុខភាពពិភពលោកលោក Michael Ryan បានប្រាប់សន្និសីទសារព័ត៌មានថា “យើងមិនបានទទួលទិន្នន័យឬភ័ស្តុតាងជាក់លាក់ ណាមួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ទាក់ទងទៅនឹងប្រភពដើមនៃវីរុស នោះទេ។

អ្នកវិទ្យាសាស្ត្រជឿជាក់ថា វីរុសឃាតករបានឆ្លងពីសត្វ ទៅមនុស្សដែលលេចឡើងនៅប្រទេសចិន កាលពីចុងឆ្នាំមុន អាចមកពីទីផ្សារមួយ នៅទីក្រុងវូហាន ដែលលក់សាច់សត្វកម្រឃើញ ។

ប៉ុន្តែប្រធានាធិបតីអាមេរិកដូណាល់ត្រាំ ដែលរិះគន់កាន់តែខ្លាំង ចំពោះការគ្រប់គ្រងរបស់ចិន ចំពោះការផ្ទុះឡើងដំបូង គេអះអាងថា មានភ័ស្តុតាងបញ្ជាក់ថា វីរុសនេះវាបានចាប់ផ្តើមនៅក្នុងមន្ទីរ ពិសោធន៍វូហាន ហើយរដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo កាលពីថ្ងៃអាទិត្យបាននិយាយថា“ ភ័ស្តុតាងដ៏ធំធេង” បានគាំទ្រការអះអាងនេះដែលចិនបាន បដិសេធយ៉ាងដាច់អហង្ការ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top