អង់គ្លេស៖មនុស្សសម័យ ទំនើប និងមនុស្សសម័យបុរាណ “Neanderthals” មានហ្សែនស្រដៀងគ្នាទៅ នឹងហ្សែនជាងខ្លាឃ្មុំស “តំបន់ប៉ូល” និងខ្លាឃ្មុំពណ៌ត្នោត ហើយអាចបង្កើតកូនចៅជំនាន់ ក្រោយមកធ្វើឲ្យពួកគេមានជីជាតិ និងមានសុខភាព ល្អប្រសើរលើសពីការរំពឹងទុកនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ការវិភាគពីសាកលវិទ្យាល័យ Oxford បង្ហាញថា ប្រភេទសត្វមានលក្ខណៈស្រដៀងនឹងហ្សែនច្រើនជាងខ្លាឃ្មុំពណ៌ត្នោត និងខ្លាឃ្មុំប៉ូលសព្វថ្ងៃ។ ការត្រួតស៊ីគ្នាដ៏សំខាន់នេះផ្តល់ចំណុចស្របគ្នានៃហ្សែននិងអនុញ្ញាតឲ្យមនុស្ស ជាតិមានកូនចៅប្រកប ដោយមានសុខភាពល្អ។
នៅក្នុងពិភពជីវសាស្រ្តសត្វជា ច្រើនអាចបំបែករបាំងសត្វ បង្កាត់ពូជ និងបង្កើតកូនចៅដែលមានសុខភាពល្អប៉ុន្តែវាកម្រណាស់ ដែលកូនចៅមានជីជាតិ។ ជាធម្មតាកូនកាត់ដូចជាសត្វ hybrids ត្រូវតស៊ូដើម្បីបង្កើតខ្លួនឡើងវិញ ដោយសារតែហ្សែនមិន ត្រូវគ្នាជាញឹកញាប់បណ្តាលមកពីបរិមាណក្រូម៉ូសូមខុសគ្នា៕


