បរទេស៖ ទីភ្នាក់ងារអភិវឌ្ឍន៍អវកាស សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសនូវការស្វែង រកក្រុមហ៊ុនចុះកុងត្រា ដើម្បីធ្វើការអភិវឌ្ឍបច្ចេកវិទ្ យាចាប់សញ្ញានិងតាមដានមីស៊ីលមានល្បឿនលឿន ជាងសម្លេង ដែលហោះបានចម្ងាយ ៣.១០០ម៉ាយក្នុងមួយម៉ោង។
ការស្នើសុំឲ្យមានសំណើ ដែលចេញកាលពីសប្ដាហ៍មុននោះ ស្នើឲ្យក្រុមហ៊ុនជំនួញដាក់ដំណើរការនិងគាំទ្រ ដល់ការពិសោធ បាតុភូតវិទ្យាតាមដាន និងបង្ហាញនូវជំហានដំបូង ឆ្ពោះទៅរកប្រព័ន្ធមួយ ដែលការពារប្រឆាំង ទប់ទល់នឹងមីស៊ីលលឿនជាងសម្លេង។
ទីភ្នាក់ងារសារព័ត៌មាន Space News បានរាយការណ៍ប្រាប់ថា កញ្ចប់ថវិកានេះជាផ្នែកដំបូងនៃផែនការទីភ្នាក់ងារ អភិវឌ្ឍអវកាសអាមេរិក ដើម្បីប្រើប្រាស់ផ្កាយរណបក្នុងគន្លងទាប ការពារប្រឆាំងអាវុធលឿនជាងសម្លេង គឺមីស៊ីលផ្លោងដែលមានសមត្ថភាពហោះក្នុងល្បឿន៥ដងនៃល្បឿន សម្លេង៕ ប្រែសម្រួល៖ប៉ាង កុង