បរទេស៖ យន្តហោះចម្បាំង Su-30 របស់ចិនជាច្រើនគ្រឿង ត្រូវបានស្ទាក់នៅលើដែនទឹកអន្តរជាតិដោយយន្ដហោះ របស់កោះតៃវ៉ាន់បន្ទាប់ ពីយន្តហោះចម្បាំងទាំងនោះ បានឆ្លងចូលខ្សែទឹកនៃច្រកសមុទ្រ តៃវ៉ាន់កាលពីថ្ងៃអង្គារ។ ឧប្បត្តិហេតុនេះកើតឡើងតែមួយថ្ងៃបន្ទាប់ពីយន្តហោះអាមេរិក មួយគ្រឿង ត្រូវបានអនុញ្ញាតឱ្យហោះហើរឆ្លងកាត់កោះតៃវ៉ាន់ និងប៉ុន្មានថ្ងៃ បន្ទាប់ពីនាវាចម្បាំង អាមេរិកបានបើកឆ្លងកាត់ច្រកសមុទ្រនេះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមកាសែត South China Morning Post ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់បានរកឃើញ យន្តហោះចម្បាំង Sukhoi Su-30 ជាច្រើនគ្រឿងដែលហោះនៅភាគនិរតីចូលទៅក្នុងតំបន់កំណត់ អត្តសញ្ញាណការពារអាកាសរបស់ដីកោះនេះ នៅព្រឹកថ្ងៃអង្គារដោយជំរុញឱ្យក្រសួងបញ្ជូនអ្នក ប្រយុទ្ធទៅស្រមោលរារាំងនិងព្រមានយន្តហោះចិន។
ក្រសួងការពារជាតិនៃកោះនេះ បានបន្តថា « យោធាមានការឃ្លាំមើលនិងត្រួតពិនិត្យសកម្មភាពទាំងអស់នៅក្នុង សមុទ្រនិងដែនអាកាស ដែលព័ទ្ធជុំវិញកោះតៃវ៉ាន់ ហើយសាធារណជនអាចធានានូវ សមត្ថភាពរបស់យើង ក្នុងការថែរក្សាសន្តិសុខសម្រាប់ទឹកដីជាតិរបស់យើង។ នេះជាឧប្បត្តិហេតុទី ៩ ក្នុងឆ្នាំនេះ»។
កោះតៃវ៉ាន់អះអាងថា អ្វីៗនៅភាគខាងកើតនៃខ្សែទឹកកណ្តាលគឺជាច្រកអាកាសរបស់ខ្លួន ប៉ុន្តែបើនិយាយដោយស្របច្បាប់ តៃប៉ិគ្រប់គ្រងតែផ្នែកតូចមួយនៃផ្លូវទឹកប៉ុណ្ណោះ៕ ប្រែសម្រួលៈ ណៃ តុលា