បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ប្រទេសអេហ្ស៊ីប ទើបតែបានរកឃើញថា នូវតំបន់រុករកប្រេងកាតថ្មីមួយ នៅក្នុងតំបន់ឈូងសមុទ្រ Suez ដែលជឿជាក់ថា ផលិតកម្មដំបូង នឹងអាចប្រមូលបានប្រេងឆៅ ដល់ទៅ២០០០បារ៉ែល ក្នុងមួយថ្ងៃ ។
ការប្រកាសជាផ្លូវការ ដែលត្រូវបានធ្វើឡើង ដោយក្រសួង ទទួលបន្ទុកកិច្ចការងារ ប្រេងនិងរ៉ែ នៃប្រទេសអេហ្ស៊ីប នៅថ្ងៃដដែលនេះ ហើយបញ្ជាក់បន្ថែមថា វានឹងត្រូវបានដាក់ឈ្មោះថា ជាតំបន់ GNN-4 គឺជាប្លុករ៉ែប្រេងឆៅ ដែលមានទំហំ សរុបប្រមាណជា ៧០លានបារ៉ែល។
គួរឲ្យដឹងដែរថា កាលពីដើម ខែមិថុនាអេហ្ស៊ីប ក៏ទើបតែបានប្រកាស ដែលថា ខ្លួនបានរកឃើញតំបន់ រុករកប្រេងថ្មីមួយផងដែរ ស្ថិតនៅសមុទ្រខ្សាច់ភាគខាងលិចប្រទេស ដែលផែនការ បានត្រៀមរៀបចំរួចទៅហើយ គឺអាចប្រមូលបាន រហូតទៅដល់៤១០០បារ៉ែល ក្នុងមួយថ្ងៃខណៈដែលប្រេង សរុបអាចមានរហូត ទៅដល់១៨លានបារ៉ែល៕
ប្រែសម្រួល៖ស៊ុនលី