បច្ចុប្បន្ននៅអង់គ្លេស កីឡាករ Rashford បានក្លាយទៅជា ប្រធានបទគួរឲ្យទាក់ចិត្តបំផុតជាពិសេសនៅ ក្រោយពេលដែលកីឡាកររូបនេះ បានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងការទទួលបានជោគជ័យ ទាមទារឲ្យរដ្ឋាភិបាល អង់គ្លេសសម្រេចចិត្តផ្តល់អាហារដោយ ឥតគិតថ្លៃដដែលសម្រាប់ក្មេងៗ ដែលមិនមានកាយ សប្បទាគ្រប់គ្រាន់។
នៅថ្ងៃនេះលោកគ្រូបង្វឹកក្លឹប បិសាចក្រហមលោក Ole Solskjaer បានលើកឡើងបែបសរសើរចំពោះកីឡាកររូបនេះ យ៉ាងខ្លាំងហើយថែមទាំងបានហៅគាត់ថា ជាម្ចាស់ពានរង្វាន់របស់មនុស្សគ្រប់គ្នា។ លោកបានបន្តទៀតថាលោកនឹងគាំទ្រ ឲ្យកីឡាករវ័យក្មេងរូបនេះដើម្បីឲ្យអាចក្លាយខ្លួន ទៅជាប្រធានក្រុមរបស់ជម្រើសជាតិ អង់គ្លេសតែម្តងដោយសារស្នាដៃដ៏ ធំធេងបែបនេះ។
គួរឲ្យដឹងដែរថាសម័យកូវីដ១៩នេះកីឡាករ Rashford បានប្រមូលលុយសប្បុរសធម៍ដល់ទៅជាង២០លានផោនដើម្បីជួយដល់កុមារ ខ្វះកាយសម្បាទប្រមាណជា១,៣លាននាក់ហើយក៏បានចរចាជម្រុញឲ្យរដ្ឋាភិបាល ក្នុងការប្តូរសេចក្តីសម្រេចចិត្តឡើងវិញក្នុងការផ្តល់អាហារដោយឥតគិតថ្លៃ ដដែលជូនពួកគេ៕ ប្រែសម្រួល៖ស៊ុនលី