ផ្សេងៗ

ប្រាសាក់ ទទួលបានកម្ចីចំនួន 150 លានដុល្លារអាមេរិក ពីធនាគារ ខេប៊ី គូកមីន ដើម្បីពង្រឹង មូលធនកម្ម សន្ទនីយភាព និងពង្រីកការផ្តល់ឥណទាន

ភ្នំពេញ៖ ទោះបីជាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់បរិយាកាសអាជីវកម្ម ដែលបណ្តាលមកពីការរាតត្បាត ជាសកលនៃជំងឺកូវីដ-19 ប្រាសាក់ ដែលជាស្ថាប័នហិរញ្ញវត្ថុធំជាងគេ នៅកម្ពុជា បានបោះជំហានបន្ថែមទៀតដើម្បីធានាបាន នូវស្ថិរភាពហិរញ្ញវត្ថុរបស់ខ្លួន ដោយទទួលបាន ដោយជោគជ័យក្នុងការ ទទួលបានអនុបំណុលក្នុងទឹកប្រាក់ 50 លានដុល្លារអាមេរិក សម្រាប់រយៈពេល 7 ឆ្នាំ និងកិច្ចសន្យាផ្តល់ទុនក្នុងទឹកប្រាក់ 100 លានដុល្លារអាមេរិក សម្រាប់រយៈពេល 3 ឆ្នាំ ពីធនាគារ ខេប៊ី គូកមីន ដែលជាធនាគារពាណិជ្ជឈានមុខគេនៅក្នុងប្រទេសកូរ៉េខាងត្បូង និងជាម្ចាស់ភាគទុនិកថ្មីរបស់ ប្រាសាក់ចាប់តាំងពីខែមេសា ឆ្នាំ 2020 ។

លោក Chang-Su Choi នាយកនៃសម្ព័ន្ធក្រុមហ៊ុនធុរកិច្ចសាកល នៃធនាគារ ខេប៊ី គូកមីន បានមានប្រសាសន៍ថា «ធនាគារ ខេប៊ី គូកមីន ពិតជារីករាយផ្តល់ឥណទាននេះដល់ប្រាសាក់ ដើម្បីឱ្យប្រាសាក់អាចផ្ដល់ឥណទាននេះបន្តជូនដល់សហគ្រាសធុនតូចបំផុត តូច និងមធ្យម នៅក្នុងប្រទេសកម្ពុជា។ សកម្មភាពនេះនឹងចូលរួមចំណែកស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងបង្កើតឱកាសការងារ ក្នុងស្ថានភាពប្រឈមដែលមិនធ្លាប់ជួបប្រទះពីមុនមកនេះ»។

លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានបញ្ជាក់ថា «ការផ្ដល់ហិរញ្ញប្បទាននេះ នឹងជួយឱ្យប្រាសាក់ពង្រឹងមូលធនកម្មឱ្យកាន់តែរឹងមាំ និងបង្កើនសន្ទនីយភាពដើម្បីបំពេញបានតាមតម្រូវការអាជីវកម្មរបស់ប្រាសាក់ ក៏ដូចជាផ្តល់លទ្ធភាពច្រើនបន្ថែមទៀតដល់ប្រាសាក់លើការពង្រីកការផ្តល់កម្ចីដល់អាជីវកម្មធុនតូចបំផុត តូច និងមធ្យម ដែលភាគច្រើនមានម្ចាស់ជាស្ត្រី ដើម្បីរក្សានិរន្តរភាពប្រតិបត្តិការអាជីវកម្ម និងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចរបស់ពួកគាត់»។

លោកបានបន្តទៀតថា «ទោះបីស្ថិតក្នុងពេលវេលានៃភាពមិនច្បាស់លាស់នេះ ក៏ដោយ ប្រាសាក់ នៅតែអាចទទួលបានការជឿជាក់ពីធនាគារ ខេប៊ី គូកមីន តាមរយៈការផ្តល់ឥណទាននេះ។ នេះគឺជាការបង្ហាញពីទំនុកចិត្តដ៏រឹងមាំ មិនរង្គោះរង្គើមកលើប្រាសាក់ និងមកលើវិស័យហិរញ្ញវត្ថុទាំងមូលរបស់ប្រទេសកម្ពុជា ព្រមទាំងទស្សនវិស័យវែងឆ្ងាយ នៃការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពរបស់កម្ពុជា»។

សូមបញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក មានអាជ្ញាប័ណ្ណជាគ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជន ពីធនាគារជាតិនៃកម្ពុជា។ ក្នុងខែមិថុនា ឆ្នាំ 2020 ប្រាសាក់ នៅតែបន្តក្នុងការនាំមុខទីផ្សារ បើគិតពី ទ្រព្យសកម្ម ឥណទានដុល ប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់ចំណេញសុទ្ធ។ តាមរយៈការពង្រីកសាខារហូតដល់ 181 សាខា និងម៉ាស៊ីនអេធីអឹម ចំនួន 138 គ្រឿង គ្របដណ្តប់ទូទាំងប្រទេស ប្រាសាក់ ផ្តល់នូវផលិតផលនិងសេវាហិរញ្ញវត្ថុច្រើនសម្បូរបែបដល់សហគមន៍ និងសហគ្រាសខ្នាតតូចបំផុតនៅជនបទ។ គិតមកដល់ចុងខែមិថុនា ឆ្នាំ 2020 លទ្ធផលដ៏ល្អប្រសើររបស់ប្រាសាក់ ត្រូវបានបង្ហាញតាមរយៈកំណើនឥណទានដុលកើនឡើងដល់ 2,659 លានដុល្លារអាមេរិក និងសមតុល្យប្រាក់បញ្ញើពីអតិថិជនចំនួន 1,928 លានដុល្លារអាមេរិក។ ទ្រព្យសកម្មសរុបរបស់ប្រាសាក់ បានកើនឡើងច្រើនជាង 3,39០ លានដុល្លារអាមេរិក។

ចំណែក ធនាគារ ខេប៊ី គូកមីន (KB Kookmin Bank) គឺជាធនាគារពាណិជ្ជឈានមុខគេនៅប្រទេសកូរ៉េខាងត្បូង ដែលមានចំនួនសាខាច្រើនជាងគេបំផុតនៅក្នុងវិស័យធនាគារ និងមានអតិថិជនជាង 30 លាននាក់ ដែលសមមូលនឹងជាងពាក់កណ្ដាលនៃចំនួនប្រជាជនកូរ៉េទូទាំងប្រទេស។ ធនាគារ ខេប៊ី គូកមីន ក៏ឈរជាធនាគារនាំមុខគេលើសេវាហិរញ្ញវត្ថុឌីជីថលតាមប្រព័ន្ធទូរស័ព្ទចល័ត រួមមាន Liiv និង KB Star Banking ដោយមានអតិថិជនច្រើនជាង 15 លាននាក់។ ធនាគារ ខេប៊ី គូកមីន បានដើរតួនាទីសំខាន់ក្នុងការរួមបញ្ចូលគ្នាក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់នៅក្នុង KB Financial Group ៕

PRASAC Receives USD 150 Million Credit Facilities from KB Kookmin Bank
to Strengthen its Capital Base, Liquidity and Expand its Lending

Phnom Penh: Despite the severe impact on business environment caused by COVID-19 pandemic, PRASAC, the largest financial institution in Cambodia, has taken further steps to secure its financial stability by successfully receiving a 7-year subordinated loan of USD 50 million and a 3-year committed credit facility in the amount of USD 100 million from KB Kookmin Bank, one of the leading commercial banks in South Korea and a new shareholder of PRASAC Microfinance Institution Plc. since April 2020.

Mr. Chang-Su Choi, Head of Global Business Group of KB Kookmin Bank, said: “We are pleased to be working with PRASAC on this facility so that it can be channeled to micro, small and medium enterprises (MSMEs) in Cambodia. This move seeks to generate economy recovery and growth and employment amidst this unprecedented situation.”

Mr. Say Sony, PRASAC’s Executive Vice-President, said: “These funds are a part of building up strong capital base and liquidity to support our business need as well as enabling PRASAC to extend more loans to micro, small and medium businesses which are mostly owned by women to sustain their business operations and support their economic activities.”

He continued, “Despite this time of uncertainty, PRASAC has been able to garner trust from KB Kookmin Bank through these credit facilities. This shows the unshaken confidence in PRASAC and Cambodia’s financial sector as a whole and outlook for the country’s sustained economic recovery.”

Please note that PRASAC Microfinance Institution Plc. (PRASAC) has microfinance deposit-taking institution (MDI) license from the National Bank of Cambodia (NBC). In June 2020, PRASAC remained the market leader in terms of total assets, gross loans, deposits from customers, and net profit. Through an extensive branch network of 180 outlets and 138 ATMs across the country, PRASAC offers a variety of financial products and services accessible to rural communities and micro-enterprises. By the end of June 2020, PRASAC’s strong performance was demonstrated by its gross loans and deposits from customers which reached USD 2,659 million and USD 1,928 million, respectively. PRASAC’s total assets also increased more than USD 3,390 million.

KB Kookmin Bank is a leading commercial bank in South Korea that has the largest number of branches in the industry and over 30 million customers equivalent to more than half of the nation’s population. The bank also stands as the leader in digital finance service by operating mobile platforms including Liiv and KB Star Banking with more than 15 million customers. It plays a key role in creating synergy among affiliates within KB Financial Group.

This image has an empty alt attribute; its file name is photo_2020-07-02_14-03-29-1024x775.jpg
This image has an empty alt attribute; its file name is photo_2020-07-02_14-03-26-1-1024x777.jpg

Most Popular

To Top