ផ្សេងៗ

យន្តហោះចារកម្ម ចូលរួមជាមួយយន្តហោះ ទម្លាក់គ្រាប់ B-52 ក្នុងសមុទ្រនៅសមុទ្រខ្មៅ

បរទេស ៖ យន្តហោះទម្លាក់គ្រាប់ B-52 របស់កងកម្លាំងទ័ពជើងអាកាស សហរដ្ឋអាមេរិកមួយគ្រឿង បានចូលរួមជាមួយយន្តហោះ ចម្បាំងអ៊ុយក្រែន នៅក្នុងសប្ដាហ៍នេះ និងយន្តហោះស៊ើបការណ៍ សម្ងាត់របស់អង្គកាសន្ធិសញ្ញាអាត្លង់ទិក ខាងជើង ហៅកាត់ថា ណាតូ ក្នុងសមយុទ្ធមួយនៅសមុទ្រខ្មៅ ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា សមយុទ្ធយោធានោះ គឺជាផ្នែកនៃសមយុទ្ធយោធារដូវក្តៅ របស់អង្គការណាតូ ដែលមានឈ្មោះថា Exercise Astral Knight 2o20 ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ យន្តហោះទម្លាក់ B-52 គ្រាប់មួយគ្រឿងក្នុងចំណោម៦គ្រឿង ដែលបានធ្វើដំណើរចេញពីមូលដ្ឋាន ទ័ពអាកាស Minot រដ្ឋ North Dakota ទៅកាន់ប្រទេសអង់គ្លេស កាលពីក្នុងខែសីហានោះ បានហោះហើរលើព្រំដែនអ៊ុយក្រែ និងរ៉ូម៉ានីជិតសមុទ្រខ្មៅ ហើយវាត្រូវបានចូលរួម ក្នុងរយៈពេលខ្លីដោយយន្តហោះ ចម្បាំងអ៊ុយក្រែន និងបន្ទាប់មកដោយយន្តហោះស៊ើប ការណ៍ចំនួន៦គ្រឿង៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top