ភ្នំពេញ៖ ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២០ កម្មវិធី ឈ្នះមួយម៉ឺនដុល្លាររាល់ថ្ងៃ ដ៏កំពុងពេញនិយមបំផុត របស់ក្រុមហ៊ុន សែលកាត បានផ្តល់រង្វាន់ ដល់អតិថិជន មានសំណាងពីរនាក់ ទៀតហើយ នៅក្នុងខែកញ្ញានេះ ដោយក្នុងនោះ អតិថិជនម្នាក់ បានឈ្នះនូវរង្វាន់ ដែលមានទឹកប្រាក់ រហូតដល់ទៅ ១០០.០០០ ដុល្លារឯណោះ។
លោក ពិត យូហេង ដែលជាអ្នកមានសំណាង បានឈ្នះរង្វាន់ ដ៏សម្បើមអស្ចារ្យនេះ បានទទួលដំណឹង នូវការឈ្នះរបស់គាត់ នៅក្នុងកម្មវិធីចាប់រង្វាន់ ផ្សាយផ្ទាល់ របស់សែលកាត ប្រចាំថ្ងៃ នៅថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ ២០២០។
លោក ហេង គឺជាវិស្វករម្នាក់ ដែលរស់នៅក្នុង ភូមិសំរោងទង ឃុំជើងព្រៃ ខេត្តកំពង់ចាម។ ក្នុងអំឡុងពេល នៃការចាប់រង្វាន់ ផ្សាយផ្ទាល់នេះ លោកហេងមានការភ្ញាក់ផ្អើល ជាខ្លាំង នៅពេលដែលដឹងថា រូបគាត់គឺជាអ្នកឈ្នះ ទឹកប្រាក់ ១០ ម៉ឺនដុល្លារ នៅក្នុងកម្មវិធីរបស់ក្រុមហ៊ុន សែលកាត។
លោក ហេង បានថ្លែងឱ្យដឹងថា៖ “នេះគឺជាសុបិន ដែលបានក្លាយជាការពិត ពិតមែន។ ជាពិសេស នៅក្នុងគ្រាលំបាកនេះ វាបានធ្វើឱ្យគ្រួសារខ្ញុំ ក៏ដូចជារូបខ្ញុំផ្ទាល់ មានក្តីរំភើប ឥតឧបមា។ ខ្ញុំសូមថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន សែលកាត ព្រោះថានេះគឺជាអារម្មណ៍ ដ៏អស្ចារ្យខ្លាំងណាស់ ក្នុងការឈ្នះទឹកប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់ បែបនេះ។ ខ្ញុំសូមអរគុណ ជាថ្មីម្តងទៀត”។
ចំណែកឯ លោក ជា សុខសានវិញ ក៏បានឈ្នះនូវរង្វាន់ទឹកប្រាក់ ដ៏ច្រើនសម្បើមចំនួន ៩០,០០០ ដុល្លារ នៅកម្មវិធីឈ្នះមួយម៉ឺនដុល្លារ រាល់ថ្ងៃ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅនេះផងដែរ។ គាត់គឺជាបុគ្គលិក ផ្នែកលក់ម្នាក់ ដែលរស់នៅ ក្នុងភូមិអណ្តូងប៉ូ ឃុំកំពង់ប្រាណាក់ ខេត្តព្រះវិហារ។
ដើមឡើយ គាត់ក៏មិនជឿទេថា រូបគាត់មានសំណាង បានឈ្នះនូវរង្វាន់ ដ៏អស្ចារ្យនេះ។ តែយ៉ាងណាក៏ដោយ បន្ទាប់ពីទទួលបានដំណឹង ច្បាស់ហើយ គាត់ក៏បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុន សែលកាត ចំពោះរង្វាន់ដែលមានទឹកប្រាក់ ដ៏ច្រើនសម្បើមនេះ។
អ្នកឈ្នះទាំងពីរនាក់ បានទទួលនូវប្រាក់រង្វាន់ របស់ពួកគាត់ពីក្រុមហ៊ុន សែលកាត ក្នុងពិធីប្រគល់រង្វាន់ ដែលរៀបចំឡើងផ្ទាល់ នៅឯគេហដ្ឋាន របស់ពួកគាត់តែម្តង។
ក្រុមហ៊ុន សែលកាត បានប្រគល់ប្រាក់រង្វាន់ ជូនដល់លោក ពិត យូហេង នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២០ និងប្រគល់ជូនលោក ជាសុខសាន នៅថ្ងៃច័ន្ទទី ១៤ ខែកញ្ញា ឆ្នាំ ២០២០។
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា លោកពិតជារំភើបជាខ្លាំង ចំពោះអ្នកឈ្នះទាំងពីរនាក់។
“ក្រុមការងារ សែលកាត ទាំងមូល មានសេចក្តីសោមនស្សរីករាយបំផុត ដែលបានឃើញ អតិថិជនស្មោះស្ម័គ្រ របស់យើង បានទទួលរង្វាន់ ជាមួយទឹកមុខ ដ៏រីករាយឥតឧបមាបែបនេះ។ ការផ្តល់ជូនទៅកាន់ សហគមន៍វិញ គឺជាគុណតម្លៃពិតប្រាកដ របស់ក្រុមហ៊ុនយើង។ វាពិតជាល្អប្រសើរណាស់ ដែលយើងអាចជួយគាំទ្រ ដល់អតិថិជន និងក្រុមគ្រួសារ របស់ពួកគាត់ ជាពិសេសនៅក្នុងគ្រាលំបាក នេះតែម្តង។”
កម្មវិធីឈ្នះមួយម៉ឺនដុល្លារ រាល់ថ្ងៃរបស់ សែលកាត គឺជាប្រម៉ូសិនពិសេសមួយ ដែលអនុញ្ញាត ឱ្យអតិថិជន សែលកាតមានឱកាសឈ្នះ នូវទឹកប្រាក់ចំនួន ១០.០០០ ដុល្លារជារៀងរាល់ថ្ងៃ។ ប្រសិនបើមិនមាន អ្នកឈ្នះទឹកប្រាក់ ១០.០០០ ដុល្លារប្រចាំថ្ងៃនោះទេទឹកប្រាក់នេះ នឹងត្រូវយកទៅបូកបញ្ចូល នៅថ្ងៃបន្ទាប់ ដែលនឹងបង្កើតបានជារង្វាន់ មានទឹកប្រាក់ យ៉ាងច្រើនសម្បើមអស្ចារ្យ។
ប្រសិនបើអ្នកមានបំណង ចង់ចូលរួមលេងជាមួយ កម្មវិធីឈ្នះរាល់ថ្ងៃនេះ សូមតេទៅកាន់លេខ 8888 ឬផ្ញើសារ “10K” ទៅកាន់លេខ 8888 បន្ទាប់មក អ្នកនឹងទទួលបាននូវលេខកូដ ចំនួន ៦ ខ្ទង់។ អ្នកឈ្នះនឹងត្រូវប្រកាស ជូនជារៀងរាល់ថ្ងៃ នៅវេលាម៉ោង៦ល្ងាច នៅលើប៉ុស្តិ៍យូធូប របស់ក្រុមហ៊ុន សែលកាត៕