កីឡាករខ្សែបម្រើសញ្ជាតិអេហ្ស៊ិប Mohamed Elneny វ័យ២៨ឆ្នាំ ត្រូវបានគេមើលឃើញថាបានបំពេញ ទំរង់លេងយ៉ាងល្អជូនក្លឹបតាំង តែពីចាប់ផ្តើមរដូវកាលថ្មី
ប៉ុន្តែមកដល់សប្តាហ៍នេះគេបានដឹងថា គាត់នឹងត្រូវអវត្តមានជាច្រើន ប្រកួតខាងមុខជាមិនខាន។
យោងតាមការប្រកាសជាផ្លូវការ អំពីសំណាក់សមាគមន៍បាល់ទាត់ អេហ្ស៊ីប EFA កាលពីថ្ងៃម្សិលមិញបានបញ្ជាក់ថា Elneny ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩
ហើយមកដល់ពេលនេះ កំពុងដាក់ឲ្យនៅដាច់ដោយឡែកនៅឡើយ។
តាមពិតដំណឹងដែល Elneny បានតេស្តវីជ្ជមានកូវីដ១៩នេះ គឺត្រូវបានគេមើលឃើញថាមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមិត្តក្រុមជម្រើសជាតិអេហ្ស៊ីប និងជាកីឡាកររបស់ក្លឹប Liverpool
ខ្សែប្រយុទ្ធ Mo Salah បានតេស្តវីជ្ជមានកូវីដ១៩ដូចគ្នាដែរ ៕
ប្រែសម្រួល៖ស៊ុនលី