បរទេស៖ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃចន្ទនេះបានសរសេរថាប្រទេសបារ៉ែនបានប្រកាសទទួលស្គាល់យកវ៉ាក់សាំងរបស់ចិន ជាផ្លូវការហើយនិង ព្រមទាំងបានដាក់ឲ្យដំណើរករចុះឈ្មោះអនឡាញ ជូនពលរដ្ឋរបស់ខ្លួនដើម្បីអាចទទួលបានការចាក់វ៉ាំក់សាំងនេះ
ដោយមិន គិតថ្លៃឡើយ។
សេចក្តីថ្លែងការណ៍ដែលត្រូវបាន ធ្វើឡើងដោយទីភ្នាក់ងារទទួលបន្ទុកកិច្ចការងរច្បាប់នៃសុខាភិបាលជាតិ កាលពីថ្ងៃអាទិត្យម្សិលមិញ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ខ្លួនមិនបានបញ្ជាក់លំអិតទេថា ខ្លួនបានជ្រើសយកវ៉ាក់សាំងមួយណារបស់ក្រុមហ៊ុនចិន Sinopharm នោះទេ ហើយបានត្រឹមអះអាងថាវ៉ាក់សាំង នេះគឺមានប្រសិទ្ធភាពប្រមាណជា៨៦ភាគយរក្រោយការធ្វើតេស្តលើកទី៣ ហើយនោះ។
យោងតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល បារ៉ែនបានអះអាងទៀតដែរថា ពលរដ្ឋនិងអ្នកដែលមានសិទ្ធរស់នៅក្នុងប្រទេសរបស់ខ្លួនទាំង អស់ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងគឺអាចចុះឈ្មោះ អនឡាញដើម្បីអាចទទួលបានវ៉ាក់សាំងនេះដោយមិនគិតថ្លៃឡើយ៕ ប្រែសម្រួល៖ស៊ុនលី