ផ្សេងៗ

អាមេរិក-កូរ៉េខាងត្បូង ចាំបាច់ត្រូវមានកិច្ចសហប្រតិបត្ដិការ ដើម្បីដោះស្រាយបញ្ហា នុយក្លេអ៊ែរកូរ៉េខាងជើង

វ៉ាស៊ីនតោន៖ អតីតរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោកស្រី Madeleine Albright បានឲ្យដឹងនៅថ្ងៃអង្គារនេះថាលោកស្រីរំពឹងថា រដ្ឋបាលបន្ទាប់របស់សហរដ្ឋអាមេរិក នឹងបន្តដំណើរការការទូត ដែលបានរៀបចំ ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសកូរ៉េខាងត្បូង។

លោកស្រី Albright បានធ្វើការកត់សម្គាល់នេះក្នុងពេលជជែកតាមវីដេអូជាមួយរដ្ឋមន្ត្រីបង្រួបបង្រួម លី អ៊ីនយ៉ាំង នៅព្រឹកថ្ងៃដដែលនេះ ដោយលោកស្រី ដែលបានបម្រើការជារដ្ឋលេខាធិការក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតី Bill Clinton បានធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង ក្នុងឆ្នាំ២០០០ ហើយបានជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ីល ដែលជាឪពុករបស់មេដឹកនាំបច្ចុប្បន្ន។

នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃអង្គារនេះ លោកស្រី Albright បានលើកឡើងថា លោកស្រីរំពឹងថា រដ្ឋបាលបន្ទាប់របស់សហរដ្ឋអាមេរិក នឹងជំរុញទៅមុខជាមួយនឹងដំណើរការការទូត ដែលបានរៀបចំនៅក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកូរ៉េខាងត្បូង ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង។

យោងតាមក្រសួងបានឱ្យដឹងថា លោកស្រី បានអំពាវនាវឱ្យទីក្រុងសេអ៊ូល ទាក់ទងយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលលោក ចូ បៃដិន ដែលកំពុងចូលមក ដោយលើកឡើងថា កូរ៉េខាងត្បូង យល់ពីប្រទេសកូរ៉េខាងជើង ល្អបំផុត៕

Most Popular

To Top