ប៉ារីស៖ គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ កីឡាអូឡាំពិកបារាំងបាននិយាយថា ព្រឹត្តិការណ៍អូឡាំពិកប៉ារីសឆ្នាំ ២០២៤ “2024 Paris Olympics” នឹងដំណើរការទៅតាមការគ្រោងទុកដោយ មិនគិតពីជោគវាសនានៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ឆ្នាំនេះនៅទីក្រុងតូក្យូចំពេលមានវិបត្តិCOVID-19 យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
កាលពីសប្តាហ៍មុន ប្រទេសជប៉ុន និងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានផ្តល់យោបល់ឲ្យរៀបចំព្រឹត្តិការណ៍អូឡាំពិកនៅឆ្នាំនេះ ដោយបដិសេធសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ អង់គ្លេសថា រដ្ឋាភិបាលបានបញ្ចប់ជាឯកជននូវព្រឹត្តិការណ៍កីឡានេះ នឹងត្រូវលុបចោល។
ប្រធានកីឡាអូឡាំពិកលោក Tony Estanguet បានប្រាប់កាសែតបារាំងdaily Le Mondeថា ចាប់តាំងពីការចាប់ផ្តើមនៃវិបត្តិនេះពិភពលោកបានផ្លាស់ប្តូរ។ ពួកគេបានធ្វើការលើដំណោះស្រាយផ្សេងៗគ្នាដើម្បីសម្របខ្លួនទៅនឹងបរិបទអនាម័យនេះដោយមាន ឬគ្មានអ្នកគាំទ្រការរៀបចំការធ្វើតេស្តិ៍និងប្រព័ន្ធ ។
នៅពេលប្រទេសជប៉ុនបានប្រកាសភាពអាសន្នបន្ទាប់ពីចំនួននៃករណីភាគច្រើននៃ COVID-19 កាលពីដើមខែនេះម្ចាស់មេដាយមាសអូឡាំពិក ៤ សម័យកាលរបស់អង់គ្លេស Matthew Pinsent បានអំពាវនាវឲ្យមានការប្រកួតអូឡាំពិកត្រូវបានពន្យារពេលមួយឆ្នាំហើយដែលនឹងត្រូវធ្វើឡើងនៅឆ្នាំ ២០២៤ ៕ ដោយ៖លី ភីលីព



