ព្រះសីហនុ៖ លោកឧត្តមសេនីយ៏ត្រី នូវ សំអុល មេបញ្ចាការតំបន់ប្រតិបត្តិការ សឹករងព្រះសីហនុ និងសហការី នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ លោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ដែលបានចាត់តំណាង លោកឧត្តមនាវាត្រី តេង ភីស៊ាន នាំយកថវិកា ចំនួន ៥០០ដុល្លារ មកឧបត្ថម្ភដល់ តំបន់ប្រតិបត្តិការសឹក រងព្រះសីហនុ ដើម្បីទិញសម្ភារៈ ក្នុងសាលប្រជុំ របស់អង្គភាព ។
ឆ្លៀតក្នុងឱកាសនេះ លោកឧត្តមសេនីយ៏ត្រី នូវសំអុល តាងនាម មេបញ្ជាការ មេបញ្ជាការរង នាយទាហាន និង ពលទាហាន ទាំងអស់ សូមគោរពជូនពរ លោកឧកញ៉ា ព្រមទាំង ក្រុមគ្រួសារ សូមប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈសុខៈពលៈ កុំបីឃ្លៀងឃ្លាតឡេីយ៕









