យោងតាមការចេញផ្សាយរបស់ the Goal នៅថ្ងៃនេះបានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានដាក់ពាក្យស្នើសុំធ្វើការដោះដូរកីឡាករ Jorginho របស់ខ្លួនជាមួយនឹងកីឡាករ Eriksen ពីក្លឹប Inter Milan នៅរដូវក្តៅខាងមុខនេះ។
តោខៀវ Chelsea ត្រូវបាន Inter Milan បញ្ជាក់យ់ាងច្បាស់នឹងចាំបាច់ត្រូវតែចំណាយលុយ២០លានផោនបន្ថែមទៀតប្រសិនបើពិត ជាចង់ឲ្យដោះដូរនេះអាចទៅរួចមែននោះខណៈដែល Inter Milan ក៏បានបញ្ជាក់ដែរហើយថាមិនចង់រក្សាទុកកីឡាករដាណឺម៉ាករូបនេះឡើយ។
ទោះបីជាយ៉ាងណាក្តីកិច្ចចរចាគ្នាទើបតែត្រូវប្រព្រឹត្តទៅក្នុងតំណាក់កាលដំបូងនៅឡើយហើយអ្វីៗនឹងត្រូវរងចាំរហូតទៅដល់ចប់រដូវកាលជាមុនសិនដើម្បី អាចដឹងបានថាតើ Eriksen នឹងអាចផ្ទេរមកអង់គ្លេសវិញឬយ៉ាងណា៕ ប្រែសម្រួល៖ស៊ុនលី
