ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ សាកលវិទ្យាល័យបៀលប្រាយ បានចេញសេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើស សាស្រ្តាចារ្យក្រៅម៉ោងចំនួន ២នាក់ បម្រើការងារនៅលេខាធិការដ្ឋានព្រឹទ្ធបុរស នៃមហាវិទ្យាល័យនិតិសាស្រ្តនិងវិទ្យាសាស្រ្តសង្គម។
សេចក្តីជូនដំណឹង ក៏បានបញ្ជាក់ពីលក្ខខណ្ឌនៃការជ្រើសរើសដូចជា៖
១. សាស្រ្តាចារ្យ
- សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ឡើងទៅ ដែលមានជំនាញ/ឯកទេស៖ នីតិសាស្ត្រ ឬ រដ្ឋបាលសាធារណៈ
- បទពិសោធក្នុងបង្រៀនតាមជំនាញយ៉ាងតិច៣ឆ្នាំ នៅតាមសាកលវិទ្យាល័យ និងគ្រឹះស្ថានអប់រំឧត្តមសិក្សា
- ចំណេះដឹងផ្នែកព័ត៌មានវិទ្យា សម្រាប់ការងារស្រាវជ្រាវ
- ចំណេះដឹងភាសាអង់គ្លេស
- មានការទទួលខុសត្រូវខ្ពស់ចំពោះការងារបង្រៀន
- មានអត្តចរិតស្លូតបូត សុភាពរាបសា មានសីលធម៌ និងទំនាក់ទំនងល្អ
- មានចិត្តអំណត់អត់ធន់ និងព្យាយាមចំពោះការងារបង្រៀន
- មានវេលាគ្រប់គ្រាន់ ដែលអាចបត់បែនចំពោះការងារបង្រៀនបាន
សូមអានសេចក្តីជូនដំណឹងខាងក្រោម៖

២. បុគ្គលិក
- កម្រិតសញ្ញាបត្រៈ ចាប់ពីឆ្នាំទី២ឡើងទៅ
- មានចំណេះដឹងកុំព្យូទ័រផ្នែក Microsoft Word and Excel, ……
- មានការទទួលខុសត្រូវខ្ពស់ចំពោះការងារ
- មានអត្តចរិតស្លូតបូត សុភាពរាបសារ មានសីលធម៌ និងទំនាក់ទំនងល្អ
- មានចិត្តអំណត់អត់ធន់ និងព្យាយាមចំពោះការងារ
- មានវេលាគ្រប់គ្រាន់ ដែលអាចបត់បែនចំពោះការងារបាន
សូមអានសេចក្តីជូនដំណឹងខាងក្រោម៖

បេក្ខជនដែលចាប់អារម្មណ៍ ត្រូវដាក់ពាក្យសុំបង្រៀននិងបម្រើការងារនៅការិយាល័យសិក្សានិងនិស្សិត ដោយភ្ជាប់មកជាមួយនូវប្រវត្តិរូប សង្ខេប និងឯកសារពាក់ព័ន្ធនានា៕
