ផ្សេងៗ

សម្តេច ទៀ បាញ់ ផ្តល់ប័ណ្ណថ្លែងអំណរគុណ ដល់ឧកញ៉ា ទៀ វិចិត្រ ក្នុងការឧបត្ថមថវិកា សាងសង់ទីលានថ្មី ផ្នូរសពយុទ្ធជន នៅខេត្តកោះកុង

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ កាលពីថ្ងៃ២៣ ខែកុម្ភៈឆ្នាំ២០២១ ទទួលបណ្ណ័ថ្លែងអំណរគុណ ពីសម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសកុសល ជូនវិញ្ញាណក្ខន្ធ័ សពយុទ្ធជន និងបញ្ចុះបឋមសិលាសាងសង់ទីលានផ្នូរ សពយុទ្ធជន ក្នុងខេត្តកោះកុង ។

ប័ណ្ណថ្លែងអំណរគុណ ទទួលបាន បន្ទាប់ពីលោកឧកញ៉ា ឧបត្ថម្ភថវិកា ចំនួនមួយម៉ឺនដុល្លារអាមេរិក ជូនគណៈកម្មការសាងសង់ទីលានថ្មី ផ្នូរសពយុទ្ធជន នៅខេត្តកោះកុង។

សូមបញ្ជាក់ថា ក្រៅពីលោកឧកញ៉ា ទៀ វិចិត្រ ក៏លោក លោកស្រី សប្បុរសជនជិតឆ្ងាយច្រើនទៀត ក៏បានចូលរួមបរិច្ចាគថវិកា ជួយដល់ដំណើរការ សាងសង់នេះដែរ និងទទួលបាន នូវបណ្ណ័ថ្លែងអំណរគុណ ពីគណៈកម្មការសាងសង់ ជាបន្តបន្ទាប់៕

Most Popular

To Top