ផ្សេងៗ

TikTok ផ្សាយរបាយការណ៍ តម្លាភាពលើកទី៤ របស់ខ្លួនដែលបង្ហាញពី ការពង្រឹងការប្តេជ្ញាចិត្តរក្សា សុវត្ថិភាពជូនសហគមន៍

• របាយការណ៍នេះបានបង្ហាញពីទំហំនិងរបៀបក្នុងការដកចេញមាតិកាដែលរំលោភគោលការណ៍ណែនាំសហគមន៍ឬលក្ខខណ្ឌ
• វីដេអូចំនួន ៨៩ ១៣២ ៩៣៨ ត្រូវបានលុបចោល នៅពាក់កណ្តាលឆ្នាំ២០២០ នៅជុំវិញពិភពលោក។ ទិន្នន័យនេះតំណាងឲ្យវីដេអូតិចជាង១% ដែលត្រូវបានបង្ហោះ
• បង្ហាញពីវិធីដែល TikTok ប្តេជ្ញាក្នុងការប្រឆាំងនឹងព័ត៌មាន ក្លែងក្លាយទាក់ទងនឹងជំងឺកូវីដ ១៩ និងការបោះឆ្នោតជាដើម
• ហើយវាក៏រួមបញ្ចូលពីរបៀបដែលTikTok ឆ្លើយតបទៅនឹងសំណូមពរ ឲ្យពង្រឹងច្បាប់ព័ត៌មាន សំណូមពរពីរដ្ឋាភិបាលអំពីការលុបចេញមាតិកា និងសំណូមពរ អំពីកម្មសិទ្ធិបញ្ញាផងដែរ

រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១៖ Helena Lersch ដែលជានាយកផ្នែកគោលនយោបាយសាធារណៈនៅក្នុងតំបន់អាស៊ីអាគ្នេយ៍និង MENAT បានគូសបង្ហាញពីរបាយការណ៍តម្លាភាពរបស់TikTok ដែលជាទម្រង់វីដេអូខ្លីលើទូរសព្ទឈានមុខគេ។

TikTok គឺជាសហគមន៍ពិភពលោកចម្រុះមួយ ដែលពោរពេញទៅដោយការបង្ហាញបែបច្នៃប្រឌិត។ កិច្ចការរបស់យើងគឺរក្សានូវបរិយាកាសមួយ ដែលអ្នករាល់គ្នាមានអារម្មណ៍សុវត្ថិភាពក្នុងការបង្កើត ស្វែងរកសហគមន៍ និងការកំសាន្ត។ ពួកយើងបានប្តេជ្ញាក្នុងការរក្សាតម្លាភាពអំពីរបៀបដែលពួកយើងរក្សាទម្រង់របស់យើង ឲ្យមានសុវត្ថិភាព ព្រោះយើងដឹងថាវានឹងបង្កើតទំនុកចិត្តនិងការយោគយល់នៅក្នុងសហគមន៍។

នៅថ្ងៃនេះ យើងបានបង្ហាញពីទំនួលខុសត្រូវរបស់យើងមួយកម្រិតទៀត ដោយការផ្សាយចេញរបាយការណ៍តម្លាភាពពិភពលោកលើកទី៤របស់យើង។

របាយការណ៍តម្លាភាពនេះបង្ហាញពីទំហំនិងរបៀបនៃការដកចេញមាតិកាដែលមិនគោរពតាមគោលការណ៍សហគមន៍ឬលក្ខខណ្ឌ នៅពាក់កណ្តាលឆ្នាំ២០២០ (ចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែធ្នូ) ជាមួយនឹងបង្ហាញពីវិធីដែលTikTok ប្តេជ្ញាក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលទាក់ទងនឹងជំងឺកូវីដ ១៩ និងការបោះឆ្នោតជាដើម។

វាក៏រួមបញ្ចូលពីរបៀបដែលTikTok ឆ្លើយតបទៅនឹងសំណូមពរឲ្យពង្រឹងច្បាប់ព័ត៌មាន សំណូមពរពីរដ្ឋាភិបាលអំពីការលុបចេញមាតិកា និងសំណូមពរអំពីកម្មសិទ្ធិបញ្ញាផងដែរ។
ពួកយើងបានបន្ថែមទិន្នន័យមួយចំនួនទៅក្នុងរបាយការណ៍ដើម្បីធ្វើឲ្យរបាយការណ៍នេះកាន់តែមានតម្លាភាព រួមមាន៖
• គណនីដែលត្រូវបានលុបចោល
• គណនីដែលគ្មានអ្នកប្រើប្រាស់ពិតប្រាកដនិងវីដេអូដែលត្រូវបានលុបចោល
• ការផ្សាយវីដេអូឡើងវិញ ក្រោយពីត្រូវបានកែតម្រូវដោយអ្នកផលិត
• ការយល់ដឹងអំពីគោលការណ៍នយោបាយជាក់លាក់
• ការបដិសេធពាណិជ្ជកម្មដែលមិនគោរពតាមគោលការណ៍ផ្សាយពាណិជ្ជកម្ម
នេះជាការបង្ហាញសំខាន់ៗមួយចំនួនអំពីរបាយការណ៍ ដែលលោកអ្នកអាចអានរបាយការណ៍ទាំងមូលបាននៅ«ទីនេះ»

ទិដ្ឋភាពទូទៅនៃការអនុវត្តគោលការណ៍ណែនាំសហគមន៍
• វីដេអូចំនួន ៨៩ ១៣២ ៩៣៨ ត្រូវបានលុបចោលនៅពាក់កណ្តាលឆ្នាំ២០២០ នៅជុំវិញពិភពលោក។ ទិន្នន័យនេះតំណាងឲ្យវីដេអូតិចជាង១% ដែលត្រូវបានបង្ហោះនៅលើTikTok
• ៩២,៤% នៃវីដេអូត្រូវបានដកចេញមុនពេលអ្នកប្រើប្រាស់រាយការណ៍ ៨៣,៣% នៃវីដេអូត្រូវបានដកចេញមុនពេលអ្នកប្រើប្រាស់បានទទួលនិងមើលវា និង៩៣,៥% នៃវីដេអូត្រូវបានដកចេញក្នុងរយៈពេល២៤ម៉ោង ក្រោយពីត្រូវបានផ្សាយ
• ៦ ១៤៤ ០៤០ គណនីត្រូវបានលុបចោលចំពោះការរំលោភគោលការណ៍ណែនាំសហគមន៍
• គណនីគ្មានអ្នកប្រើប្រាស់ច្បាស់លាស់ចំនួន ៩ ៤៩៩ ៨៨១ និងវីដេអូឥតបានការចំនួន ៥ ២២៥ ៨០០ដែលត្រូវបានផ្សាយដោយគណនីទាំងនោះត្រូវបានលុបចោល។ ពួកយើងបានបញ្ឈប់គណនីចំនួន ១៧៣ ២៤៦ ៨៩៤ ដែលត្រូវបានបង្កើតដោយស្វ័យប្រវត្តិ។
• ពាណិជ្ជកម្មចំនួន ៣ ៥០១ ៤៧៧ ត្រូវបានបដិសេធចំពោះការរំលោភគោលការណ៍ណែនាំផ្សាយពាណិជ្ជកម្ម
ការប្រឆាំងនឹងព័ត៌មានមិនពិតអំពីកូវីដ ១៩និងវ៉ាក់សាំង
TikTok នៅតែបន្តធ្វើការជាមួយនឹងអ្នកជំនាញផ្នែកសុខភាពសាធារណៈដើម្បីផ្តល់សុវត្ថិភាពដល់សហគមន៍របស់ខ្លួនតាមរយៈព័ត៌មានអំពីជំងឺកូវីដ ១៩និងវ៉ាក់សាំង។ ពួកយើងបានផ្សាយព័ត៌មានអំពីសុខភាពសាធារណៈនៅលើកម្មវិធីរបស់យើង ក៏ដូចជាលុបបំបាត់ព័ត៌មានមិនពិតនានា។ នេះជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់យើងក្នុងរយៈពេលពាក់កណ្តាលឆ្នាំ២០២០កន្លងមក៖
• មជ្ឈមណ្ឌលព័ត៌មានកូវីដ១៩របស់យើងត្រូវបានចូលមើលចំនួន ២ ៦២៥ ០៤៩ ១៩៣ដង
• ផ្ទាំងពាណិជ្ជកម្មអំពីកូវីដ១៩ ត្រូវបានដាក់ផ្សាយនៅលើវីដេអូចំនួន ៣ ០៦៥ ២១៣
• សេចក្តីប្រកាសអំពីសុខភាពសាធារណៈដែលភ្ជាប់ដោយសញ្ញា# សម្រាប់នាំអ្នកទស្សនាឲ្យចូលទៅកាន់អង្គការសុខភាពពិភពលោក និងមជ្ឈមណ្ឌលសុខភាពសាធារណៈក្នុងតំបន់ ត្រូវបានចូលមើលចំនួន ៣៨ ០១០ ៦៧០ ៦៦៦ដង
• វីដេអូចំនួន ៥១ ៥០៥ដែលបានផ្សាយព័ត៌មានមិនពិតអំពីកូវីដ ១៩ ត្រូវបានដកចេញ។ ក្នុងចំណោមវីដេអូទាំងនេះ ៨៦% ត្រូវបានដកចេញមុនពេលដែលវាត្រូវបានគេរាយការណ៍ ៨៧% ត្រូវបានដកចេញក្នុងរយៈត្រឹមតែ២៤ម៉ោង និង ៧១% គ្មានអ្នកទស្សនាសូម្បីតែម្នាក់
នេះគឺជារបាយការណ៍ដ៏លំអិតនិងធ្វើបច្ចុប្បន្នភាពចុងក្រោយបង្អស់របស់យើង ហើយពួកយើងពិតជាមានមោទនភាពខ្លាំងណាស់ចំពោះវឌ្ឍនភាពដែលយើងបានធ្វើ ដើម្បីបង្កើនតម្លាភាពទៅក្នុងមាតិកានិងការអនុវត្តន៍របស់យើង។ យើងនឹងបន្តស្តាប់មតិយោបល់ពីសហគមន៍របស់យើងនិងចែករំលែកវឌ្ឍនភាពរបស់យើងនៅពេលយើងធ្វើការដើម្បីទទួលបានការទុកចិត្តពីសហគមន៍របស់យើង៕

អំពី TikTok៖
TikTok គឺជាទម្រង់វីដេអូខ្លីៗលើកម្មវិធីទូរស័ព្ទដ៏ឈានមុខគេ។ បេសកកម្មរបស់ពួកយើង គឺជំរុញឱ្យមានគំនិតច្នៃប្រឌិតថ្មី និងបង្កើតភាពសប្បាយរីករាយ។ TikTok មានការិយាល័យកណ្តាលនៅទូទាំងពិភពលោក រួមមាន ទីក្រុងឡុងដ៍ ឡូសអ៊ែនចឺឡេស ញូវយ៉ក ប៉ារីស ប៊ែកឡាំង ឌូបៃ ប៊ុមបៃ សិង្ហហ្គាពួរ ចាកាតា សេអ៊ូល និងតូក្យូ។ www.tiktok.com.
ព័ត៌មានបន្ថែម៖
Rachel Roberts
MSA Marketing Solutions
Rachel.roberts@msacam.com
+(855) 96 368 0826

Most Popular

To Top