បិសាចក្រហម Man UTD ត្រូវបានគេមើលឃើញថាបានជួបទៅនឹងការខកចិត្តយ៉ាងខ្លាំង ក្រោយបានធ្លាក់ចេញពី FA Cup យ៉ាងអាម៉ាសទៅលើក្រុម Leicester City។
ប៉ុន្តែតាមការបញ្ជាក់របស់អតីតកីឡាករ ខ្សែការពារឆ្នើមរបស់ក្លឹបម្នាក់គឺលោក Gary Neville បានលើកឡើងថា
ក្លឹបមួយនេះគឺនៅតែមានឈ្មោះ ជាក្លឹបដែលល្អបំផុតរបស់ប្រទេសដដែលហើយជាក់ស្តែង គឺកំពុងប្រជែងយ៉ាងខ្លាំងក្លា
ជាមួយនឹងក្រុមកំពូលតារាង Man Cityនៅឡើយ។
លោក Neville បានបន្តទៀតថានៅតែមានការជឿជាក់ថា Man UTD នឹងអាចធ្វើបានជោគជ័យនៅ Europa League និងលីគកំពូលខណៈដែល ក្រុមនឹងត្រូវជួប Grandada នៅវគ្គ១ភាគ៤ចុងក្រោយ ពានរង្វាន់អ៊ឺរ៉ុបមួយនេះផង៕ ប្រែសម្រួល៖ស៊ុនលី