ផ្សេងៗ

រកឃើញកញ្ចក់សំរិទ្ធ ជាង៨០ នៅទីបញ្ចុះសពចិនបុរាណមួយសាងសង់ សម្រាប់ឥស្សរជន រាជវង្សហាន

ចិន ៖ កញ្ចក់ឆ្លុះមុនធើ្វអំពីសំរិទ្ធ ជាង៨០ដែលផលិត ក្នុងរាជវង្សហានខាងលិច ត្រូវបានគេរកឃើញនៅក្នុងផ្នូរ បុរាណខ្នាតធំមួយ នៅប្រទេសចិន បន្ទាប់ពីកញ្ចក់ប្រភេទនេះ បានលាក់ខ្លួនអស់ជាង២០០០ឆ្នាំ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

ទោះបីជាមានអាយុកាល ២០០០ ឆ្នាំក៏ដោយ ក៏កញ្ចក់ជាច្រើននៅតែឆ្លុះមុខបាន និងបង្ហាញព័ត៌មានលម្អិត ដើមដូចជាពពក និងតួអក្សរចិនបុរាណ។ កញ្ចក់មាន៧សង្ទីម៉ែត្រ២២ សង្ទីម៉ែត្រ ហើយត្រូវបានគេដាក់នៅជិតក្បា លឬជុំវិញតួខាងលើនៃគ្រោងឆ្អឹង នៅខាងក្នុងផ្នូរ ។
ទីសក្ការៈបូជាស្ថិត នៅក្នុងតំបន់ Gaozhuang នៃតំបន់ថ្មី Xixian នៃខេត្ត Shaanxi ទីបញ្ចុះសពគឺជាកន្លែងបញ្ចុះសពជាង ៤០០ នៃផ្នូររបស់ឥស្សរជន សម័យរាជវង្ស ហើយការប្រមូលផ្តុំគ្រឿងស្មូន និងសំរិទ្ធ ត្រូវបានគេរកឃើញផងដែរ ។ អ្នកបុរាណវិទ្យា បានរកឃើញទីបញ្ចុះសពដំបូង ដែលជាលទ្ធផលវត្ថុបុរាណ ជាច្រើនរួមមានគ្រឿងស្មូន និងគ្រឿងលម្អផ្សេងៗទៀត ។

ទោះយ៉ាងណាថ្មីៗនេះក្រុមនេះបានរកឃើញកញ្ចក់ឆ្លុះ និងកញ្ចក់ខ្ពស់មួយចំនួន នៅតែត្រូវ បានគេថែរក្សា យ៉ាងល្អ ហើយត្រូវបានគេរកឃើញ នៅក្នុងផ្នូរដែលមានទាំងសាកសព ទាំងបុរស និងស្ត្រី ។ កញ្ចក់មួយបង្ហាញពីអក្សរចិនចំនួន៤៖ jia chang fu gui ប្រែថា “ផ្ទះនៃភាពរុងរឿង” ។
ក្រុមអ្នកស្រាវជ្រាវដែលពាក់ព័ន្ធ នឹងការ ជីករុករកបាននិយាយថា ទីបញ្ចុះសពយក្ស ត្រូវបានឧទ្ទិស ដល់ប្រជាជនជាន់ខ្ពស់ នៃរាជវង្សអាច ពន្យល់ពីមូលហេតុ ដែលពួកគេត្រូវបានកប់ ជាមួយនឹងកញ្ចក់ដ៏អស្ចារ្យ ៕
ដោយ៖លី ភីលីព

Most Popular

To Top