ជនជាតិអាមេរិកជាង២,៥លាននាក់ បានចូលទៅកាន់ផ្នែកសង្គ្រោះបន្ទាន់ ដោយសារតែគ្រោះថ្នាក់ម៉ូតូ នៅក្នុងឆ្នាំ២០១២។ ប៉ុន្តែ បើនិយាយពីប្រទេសកម្ពុជាយើងវិញ គឺអាចនិយាយបានថា ប្រចាំថ្ងៃ រៀងរាល់ថ្ងៃ។ តើអ្នកខ្លាចគ្រោះថ្នាក់ចរាចរណ៍ណាស់មែនទេ? បើមែន តើអ្នកគួរធ្វើដូចម្តេច? សូមអានវិធីសាស្ត្រណែនាំខាងក្រោមនេះ ដើម្បីបន្ថយហានិភ័យនៃគ្រោះថ្នាក់ ៖
សម្រាប់អ្នកជិះម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព
អ្នកបើកបរឡាននិងគ្រប់អ្នកធ្វើដំណើរទាំងអស់ គួរតែពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព គ្រប់ពេលទោះបីជាធ្វើដំណើរ នៅកន្លែងជិតក៏ដោយ។
គោរពច្បាប់ចរាចរណ៍
គោរពភ្លើងស្តុប
សូមប្រាកដថាកុមារ ត្រូវបានដាក់អង្គុយដោយមានសុវត្ថិភាព ។ កុមារអាយុក្រោម១២ឆ្នាំគឺស្ថិតនៅក្នុងកន្លែងអង្គុយ របស់កុមារហើយគ្រប់កុមារទាំងអស់គឺស្ថិតកន្លែងអង្គុយដែលមានសុវត្ថិភាព ។
សូមកុំបើកបរក្រោយពីផឹកគ្រឿងស្រវឹងឬថ្នាំ៕