បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាប្រធានសភាជាន់ទាប មួយរបស់រុស្សីនៅរដ្ឋ Duma លោក Vyacheslav Volodin បានធ្វើការចោទប្រកាន់ថា កូវីដដែលកំពុងយាយីពិភពលោក បច្ចុប្បន្ននេះគឺជវិរុសដែលធ្លាយចេញពីមន្ទីរពិសោធរបស់អាមេរិកប៉ុណ្ណោះ។
ថ្លែងនៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាថ្នាក់ជាតិមួយ នៅថ្ងៃនេះលោក Volodin បានបន្តថា៖វាគឺជាការបែកធ្លាយ ចេញពីមន្ទីរពិសោធមួយក្នុងចំណោមមន្ទីរពិសោធ ជាច្រើនរបស់អាមេរិក ដែលកំពុងដំណើរការតាមតំបន់នានា លើលោកដូចនេះរដ្ឋាភិបាលរុស្សីគួរមានសិទ្ធគ្រប់គ្រាន់ក្នុងការលើក យកបញ្ហានេះមកដើម្បីទាមទារឲ្យ
មានការទទួលខុសត្រូវ ដ៏សមរម្យមួយ។
លោកបញ្ជាក់ទៀតថា៖ មន្ទីរពិសោធរបស់អាមេរិកជាច្រើនណាស់ដែលអាចមានសមត្ថភាព ក្នុងការផលិតគិមីប្រភេទនេះ ហើយកូវីដទំនងជាអវុធដែលត្រូវបានផលិត ដោយមន្ទីរពិសោធមួយកន្លែងក្នុងរដ្ឋ Georgia របស់អាមេរិក។
គួរឲ្យដឹងដែរថាមកដល់ពេលនេះ អាមេរិកបានរៀបចំមន្ទីរពិសោធគិមីវិទ្យារបស់ខ្លួន ចំនួន២៥ប្រទេសនិងតំបន់នៅស្ទើរគ្រប់ប្រទេសដូចជានៅតំបន់មជ្ឈឹមបូព៍ាខាងកើត អាហ្រ្វិកអាស៊ីអាគ្នេយ៍ហើយក្នុងនោះ១៦កន្លែង នៅក្នុងប្រទេសអ៊ុយក្រែន៕ ប្រែសម្រួល៖ស៊ុនលី