រដ្ឋផ្លរីដា៖ ឆ្អឹងដ៏ធំប្រភេទ១.២ម៉ែត្រ ដែលមានទម្ងន់៥០ ផោនពីថនិកសត្វសម័យ ទឹកកកកូឡុំប៊ីដែលរស់នៅជាង ១០,០០០ ឆ្នាំមុនត្រូវបានរកឃើញ ដោយអ្នកមុជទឹកនៅទន្លេ Florida នៃរដ្ឋផ្លរីដា នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ឆ្អឹងរបស់ប្រភេទសត្វយក្ស មានជើង៤ដែលអ្នកបុរាណវិទ្យាហៅថា សត្វដំរីសម័យទឹកកកត្រូវបានរក្សាទុក នៅក្នុងដីល្បាប់នៅបាតទន្លេ Peace ប្រហែល ៨៨.៥០គីឡូម៉ែត្រពីSarasota។ តំបន់នេះក្នុងយុគសម័យ Pleistocene ចន្លោះពី ២,៦ លានទៅ ១០,០០០ ឆ្នាំមុន ចំណែកថនិកសត្វកូឡុំប៊ីអាចមាន កម្ពស់ជិត៤ម៉ែត្រនិងមានទម្ងន់ជាង ១០ តោន។ អ្នកមុជទឹក រួមទាំងអ្នកជំនាញខាងសត្វ ជឿថា សត្វដំរីស័យទឹកកក បានស្លាប់ប្រហែល ១០០.០០០ ឆ្នាំមុន។ លោក Derek Demeter និងលោក Henry Sadler បានរកឃើញឆ្អឹងដែលមានទម្ងន់ ៥០ ផោនលើការធ្វើដំណើរមុជទឹកតាមសមុទ្រជាទៀងទាត់របស់ពួកគេ។
២៥ មេសានៅតាមដងទន្លេ Peace នៅភាគនិរតីនៃរដ្ឋផ្លរីដា Sadler បានរត់មកហើយប្រាប់ Demeter ថា លោកបានរកឃើញអ្វីមួយដែលអស្ចារ្យ។ វាជាសត្វញីជើង៤ ជាកម្មសិទ្ធិរបស់ថនិកសត្វកូឡុំប៊ីដែលជាសាច់ញាតិឆ្ងាយនៃដំរីអាស៊ីរស់នៅក្នុងរដ្ឋផ្លរីដាក្នុងយុគសម័យ Pleistocene ចន្លោះពី ២,៦ លាន និង ១០,០០០ ឆ្នាំមុន។
នៅពេលខ្ញុំបានឃើញវា ខ្ញុំមិនអាចជឿបានឡើយ ដោយខ្ញុំបានបដិសេធ ហើយ បើតាមសម្តីរបស់លោក Demeter ប្រធានផ្នែកជីវចលវិទ្យានៅមហាវិទ្យាល័យ Seminole State College ថា វាពិតជាស្អាតណាស់នៅពេលដែលបានរកឃើញ។