កញ្ញា រ៉េត សារីតា របស់កម្ពុជា ទីបំផុតបានឡើងដល់ វេទិកាអន្តរជាតិ នៅរដ្ឋផ្លរីដាសហរដ្ឋអាមេរិក ជាលើកដំបូង ដែលនោះជាវេលានាង គ្រងឈុតតំណាងជាតិ ហៅថា “ទេពរួបរួម” របស់កម្ពុជា បង្ហាញអន្តរជាតិ នៅលើវេទិកាដ៏ធំ។

កម្មវិធីប្រកួត Miss Univers International បានចាប់ផ្ដើមដំណើរផ្លូវការ របស់ខ្លួននៅព្រឹកថ្ងៃទី ១៤ ម្សិលមិញ។ បេក្ខនារីប្រមាណជិត ១០០ ប្រទេស បាននាំយកឈុតតំណាងជាតិមកបង្ហាញ លើវេទិកាដ៏ធំនេះរៀងៗខ្លួន។ ឈុតទាំងអស់សុទ្ធតែបានរចនាបង្កប់នូវអត្ថន័យ ឬពណ៌សម្បុររបស់ជាតិនីមួយៗ និងស្រស់ស្អាត ទាក់ទាញម្យ៉ាងម្នាក់។

ងាកមក សារីតា របស់កម្ពុជា បានគ្រងឈុត “ទេពរួបរួម” ដ៏ស្រស់ស្អាតឡើងលើវេទិកា។ ឈុតនេះ គឺជាឈុតជំនួសឲ្យឈុត “តុក្តកាខ្មែរ” ដែលត្រូវបានផ្លាស់ប្ដូរ ដោយសារតែមានបញ្ហាមួយចំនួន តម្រូវឲ្យអ្នករចនាត្រូវបំពេញបន្ថែម។ យ៉ាងនេះក្ដី “ទេពរួបរួម” ដោយច្នៃដោយលោក មាស គួន ក៏ត្រូវបានមើលឃើញពីភាពស្រស់ស្អាត និងមានភាពទាក់ទាញម្យ៉ាងម្នាក់។ ទីបំផុត ឈុតនេះ ក៏បានទៅដល់លើវេទិកា ដ៏ធំលើទឹកដីសហរដ្ឋអាមេរិកជាលើកដំបូង។
កម្មវិធី Miss Univers International នឹងឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រ របស់ខ្លួននៅវេលាម៉ោង ៨:០០ យប់ថ្ងៃអាទិត្យទី ១៦ ឧសភា ២០២១ ស្អែកនេះ។ ប៉ុន្តែឥឡូវ តោះ ទស្សនាការដើរលើឆាក លើទឹកដីសហរដ្ឋអាមេរិក របស់បេក្ខនារីតំណាង កម្ពុជា ទាំងអស់គ្នា!



ប្រភព៖ សប្បាយ
