អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ថា លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) កាលពីថ្ងៃសុក្របានអំពាវនាវ ឱ្យមានក្រុមប្រឹក្សាសន្តិសុខធ្វើការ បង្រួបបង្រួមទៅលើបញ្ហា ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន និងសោកស្តាយចំពោះភាព ខ្វះខាតនៃពហុភាគីនិយម ។
នៅពេលគេសួរ ថាតើ អគ្គលេខាធិការរូបនេះរំពឹង ពីកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃអាទិត្យអំពី ការកើនឡើងនៃប្រទេសអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន ដែលកំពុងបន្តនោះ អ្នកនាំពាក្យរបស់លោក Guterres លោក Stephane Dujarric បានលើកឡើងថា “អ្វីដែលយើងចង់ឃើញគឺ … សំឡេងដ៏រឹងមាំ និងបង្រួបបង្រួមចំពោះការកើនឡើង ។ ដើម្បីបញ្ឈប់ភាពប្រទូសរ៉ាយ និងការជំរុញឱ្យភាគីនានា ដើរលើផ្លូវដើម្បីរកដំណោះស្រាយ នយោបាយចំពោះជម្លោះនេះដែលបាន នឹងកំពុងបន្ត និងបន្តកើតឡើងទៀត” ។
ដោយបានសុំការអត្ថាធិប្បាយ របស់អគ្គលេខាធិការស្តីពីការពិតដែលថា សមាជិកក្រុមប្រឹក្សាសន្តិសុខ តែមួយបានរារាំងសំណើសម្រាប់ការ ប្រជុំកាលពីថ្ងៃសុក្រស្តីពីជម្លោះអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន តែមួយថ្ងៃ បន្ទាប់ពីសមាជិកក្រុមប្រឹក្សា ទាំងអស់បានសន្យាគាំទ្រពហុភាគី លោក Dujarric បានលើកឡើងថា លោក Guterres មានការព្រួយបារម្ភអំពីរដ្ឋ ពហុភាគីនិយម “ដូចដែលយើងបានឃើញកើតឡើង នៅក្នុងពេលមានជំងឺរាតត្បាត និងដូចដែលយើងបានឃើញ កើតឡើងនៅក្នុងទិដ្ឋភាពផ្សេងទៀត” ។
លោកបានឲ្យដឹងទៀតថា “យើងចង់ឃើញរដ្ឋជាសមាជិក ដាក់ឥរិយាបទដែលយើងទាំងអស់គ្នា ត្រូវរស់នៅក្នុងអង្គការនេះ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា