លោក Sir Alex Ferguson ក៏បានធ្វើដំណើរជាមួយក្រុមបិសាចក្រហម Manchester United ទៅប្រកួតផ្ដាច់ព្រ័ត្រជាមួយក្រុម Villarreal នៅចុងសប្ដាហ៍នេះផងដែរ។
Man Utd ដែលខកខានឈ្នះពានរង្វាន់តាំងពីឆ្នាំ២០១៧មកនោះ ហាក់ដូចជាចង់បានពានរង្វាន់នេះខ្លាំងណាស់។ ពួកគេបានចាត់ទុកពាននេះជាពានសំខាន់សម្រាប់ក្រុមដែលត្រូវតែឈ្នះឱ្យបាន ក្រោមការដឹកនាំរបស់លោក Ole ។ ខណៈដែលរដូវកាលនេះ បានលេខ២ក្នុងតារាង Premier League ផងដែរ តែមិនទាន់ស្ងប់ចិត្តសម្រាប់អ្នកគាំទ្រឡើយ។

ដើម្បីជាការលើកទឹកចិត្តនិងផ្ដល់យោបល់ខ្លះនោះ លោក Sir Alex អតីតអ្នកចាត់ការក្រុម Man Utd ក៏បានធ្វើដំណើរជាមួយសមាជិកកីឡាករដទៃទៀតដែរ។ បុរសវ័យ៧៩ឆ្នាំរូបនេះ នឹងទៅលើកទឹកចិត្តដល់កីឡដ្ឋានផ្ទាល់តែម្ដង ហើយក៏សង្ឃឹមថានឹងបានសប្បាយចិត្តឃើញបិសាចក្រហមឈ្នះពានរង្វាន់នេះផងដែរ៕ប្រភព៖sabay
