ផ្សេងៗ

ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ គិត​ថា​ប្រទេស​ណា​ជាប់​ព្រំដែន​ច្រើន ​ប្រទេស​ជាង​គេ​?

អាស៊ាន​មាន​ចំនួន​ ១០ប្រទេស​ដោយ​ក្នុង​នោះ​មាន​សមាជិក ៥ប្រទេស​ជា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ដី​គោក និង​ ៥ប្រទេស​ទៀត​ជា​ប្រទេស​អាស៊ីអាគ្នេយ៍​ដី​កោះ។ ប្រទេស​ដែល​ជាប់​ព្រំដែន​ច្រើន​ជាង​គេ​នៅ​ក្នុង​តំបន់​នេះ​គឺ ប្រទេស​ឡាវ ដែល​ជា​ប្រទេស​មិន​ជាប់​សមុទ្រ។

ប្រទេស​នេះ​ជាប់​ព្រំដែន​សរុប ៥ប្រទេស​ ដោយ​ខាង​កើត​ជាប់​នឹង​វៀតណាម ខាង​ជើង​ជាប់​នឹង​ចិន និង​មីយ៉ាន់ម៉ា ខាង​លិច​ជាប់​នឹង​ង​ប្រទេស​ថៃ និង​ខាង​ត្បូង​ជាប់​ជាមួយ​កម្ពុជា។

ឡាវ​មាន​ព្រំដែន​ជាប់​ប្រទេស​វៀតណាម​វែង​គេ ដោយ​មាន​ប្រវែង​សរុប​ប្រមាណ ២,១៦១ គីឡូម៉ែត្រ ខណៈ​ជាប់​ព្រំដែន​ថៃ​សរុប​ប្រមាណ ១,៨៤៥គីឡូម៉ែត្រ។

ប្រទេស​នេះ​ក្លាយ​ជា​សមាជិក​អាស៊ាន​នៅ​ឆ្នាំ១៩៩៧៕

ប្រភព៖sabay

Most Popular

To Top