ផ្សេងៗ

អាថ៌កំបាំង នៃភាពវ័យចំណាស់របស់ផ្កាយ ៖ ផ្កាយតឿជាផ្កាយមួយ ដែលស្លាប់យូរមកហើយ នោះមើលទៅក្មេងជាងពួកគេ

អាមេរិក ៖ ការស្រាវជ្រាវថ្មីមួយពីរូបភាព តេឡេស្កុបអវកាស Hubble បង្ហាញបានថា ផ្កាយតឿស ពណ៌ស អាចបន្ថយល្បឿនភាពត្រជាក់ និងមើលទៅក្មេង ជាងអ្វីដែលពួកគេមានរាប់ពាន់លានឆ្នាំ មកហើយនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ទិន្នន័យពីតេឡេស្កុប អវកាស Hubble តារាវិទូបានរកឃើញភស្តុតាងដំបូង ដែលផ្កាយតឿពណ៌ស អាចបន្ថយល្បឿន នៃភាពចាស់របស់ពួកគេដោយ ដុតអ៊ីដ្រូសែនលើផ្ទៃរបស់វា ។ អ្នកជំនាញបានប្រៀបធៀបផ្កាយតឿពណ៌សត្រជាក់ នៅក្នុងការប្រមូលផ្តុំផ្កាយធំ ៗ ២ គឺចង្កោមរាងមូល M3 និង M13 ។
ប្រហែល ៧០ ភាគរយ នៃ ផ្កាយតឿពណ៌ស ទាំងអស់នៅក្នុង M13 មានស្រោមអ៊ីដ្រូសែន ខាងក្រៅ ធ្វើឲ្យពួកវាឆេះបានយូរ ហើយដូច្នេះវាត្រជាក់ យឺតជាងមុន ។ ផ្កាយតឿពណ៌សគឺជាអដ្ឋិធាតុដ៏ក្រាស់ មិនគួរ ឲ្យជឿរបស់ផ្កាយ ដែលមានពន្លឺព្រះអាទិត្យ បន្ទាប់ពីពួកគេអស់ ថាមពលនុយក្លេអ៊ែររបស់ពួកគេ បង្រួមមកទំហំប៉ុនផែនដី ។

ប្រហែល ៩៨ ភាគរយ នៃផ្កាយទាំងអស់ នៅក្នុងចក្រវាលនឹងបញ្ចប់ដោយផ្កាយតឿពណ៌សរួមទាំងព្រះអាទិត្យផ្ទាល់របស់យើង ។ នេះបើយោងតាម ទីភ្នាក់ងារ អវកាសអ៊ឺរ៉ុបថា ការសិក្សានេះបានជំទាស់នឹងទស្សនៈទូទៅរបស់ផ្កាយតឿពណ៌ស នៅពេលដែលអសកម្មផ្កាយត្រជាក់យឺត ៗ ។
អ្នកស្រាវជ្រាវ Jianxing Chen នៅសាកលវិទ្យាល័យ Bologna និងវិទ្យាស្ថានជាតិ Astrophysicsបាននិយាយថា យើងបានរកឃើញភ័ស្តុតាងដំបូងថា ផ្កាយតឿពណ៌សនៅតែអាចឆ្លងកាត់ សកម្មភាពដែលមានស្ថេរភាព ដែលមានស្ថេរភាព ៕ដោយ៖លី ភីលីព

Most Popular

To Top