ខ្សែប្រយុទ្ធ Zlatan Ibrahimovic រកបានគ្រាប់ទី៤០០ ក្នុងលីគបានសម្រេច ដោយជួយ AC Milan យកឈ្នះ Roma ក្នុងពានរង្វាន់ Serie A លទ្ធផល ២-១ កាលពីយប់មិញ។
Ibrahimovic វ័យ៤០ឆ្នាំរកបានគ្រាប់បើកឆាក តាមរយៈការទាត់ Free-Kick យ៉ាងស្អាត ខណៈ Franck Kessie ជាអ្នករកគ្រាប់ទីពីរឲ្យ Milan ដោយបាល់ប៉េណាល់ទី។ ជិតនឹងបញ្ចប់ការប្រកួតទៅហើយ ខ្សែប្រយុទញធ Stephan El Shaarawy រកបានមួយគ្រាប់សងវិញឲ្យ Roma។
មួយគ្រាប់បន្ថែមខាងលើ គឺជាគ្រាប់ទី៤០០សម្រាប់ Ibrahimovic នៅក្នុងលីគ (គិតគ្រប់លីគ)។ ជ័យជម្នះនេះក៏បានជួយ AC Milan បន្តឈរលេខ២ ក្នុងតារាងពិន្ទុ Serie A មាន៣១ពិន្ទុស្មើគ្នា ជាមួយក្រុមកំពូលតារាង Napoli៕ Source: Sabay