បរទេស៖ ទាហានរុស្ស៊ីប្រហែល ១០០ ០០០នាក់ បានចុះតាមព្រំដែនរបស់ប្រទេស ជាមួយអ៊ុយក្រែន ចំពេលមានការភ័យខ្លាចនៃការឈ្លានពានដែលជិតមកដល់។
យោងតាមសារព័ត៌មាន News ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអះអាងថា បណ្តាប្រទេសលោកខាងលិចបានចែករំលែកព័ត៌មានសម្ងាត់អំពីចលនាយោធានៅទីក្រុងមូស្គូ បន្ទាប់ពីសហរដ្ឋអាមេរិកបានព្រមានអំពីការវាយប្រហារដែលអាចកើតមាន។
លោក Zelensky បាននិយាយនៅក្នុងសុន្ទរកថានៅលើគេហទំព័ររបស់លោកថា “ខ្ញុំសង្ឃឹមថា ពិភពលោកទាំងមូលឥឡូវនេះអាចមើលឃើញយ៉ាងច្បាស់ថាអ្នកណាពិតជាចង់បានសន្តិភាព ហើយអ្នកណាកំពុងប្រមូលផ្តុំទាហានជិត ១០០ ០០០ នាក់នៅព្រំដែនរបស់យើង” ។
ប៉ុន្តែវិមានក្រឹមឡាំងបានវាយបកវិញចំពោះការផ្តល់យោបល់នេះ ហើយជំនួសមកវិញបាននិយាយថា មានការបង្កើនសកម្មភាពក្នុងតំបន់ដោយសម្ព័ន្ធភាពអាត្លង់ទិករបស់ណាតូ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Sun៕ ប្រែសម្រួលៈ ណៃ តុលា