បរទេស៖ ប្រធានាធិបតីនៃប្រទេសតួកគីលោក Recep Tayyip Erdogan កាលពីថ្ងៃពុធម្សិលមិញបានចេញសេចក្តីថ្លែង ការណ៍មួយដោយសង្ឃឹមថាប្រទេស របស់គាត់នឹងងាចបង្កើនកិច្ចសហប្រតិបត្តិការ បន្ថែមទៀតជាមួយនឹងអង្គការណាតូជាពិសេសគឺ អេស្បាញតាមរយៈការបញ្ជាទិញយន្តហោះ ផ្ទុកយន្តហោះចម្បាំងទី២និងព្រម ទាំងនាវាមុជទឹកផងដែរ។


លោក Erdogan នៅក្នុងសន្និសិទកាសែតអំឡុង ពេលបំពេញទស្សនកិច្ចរបស់លោក នាយករដ្ឋមន្ត្រីអេស្បាញ Pedro Sanchez បានបញ្ជាក់ដែរថាតួកគី និងអេស្បាញមកដល់ពេលនេះគឺបានសហការគ្នា រួចទៅហើយក្នុងកាផលិតនាវា ផ្ទុកយន្តហោះចម្បាំងទី១។
ក្រៅពីនោះផងដែរមេដឹកនាំនៃប្រទេសទាំងពីរក៏បានកំពុង តែពិនិត្យទៅលើកិច្ចព្រមព្រៀងចំនួន៦ ទៀតផងដែរដែលរួមមានទាំងទៅលើកិច្ចការងារសហប្រតិបត្តិការ គ្នាលើវិស័យថាមពលកកើតឡើងវិញ ព្រមទាំងកិច្ចការងារ
ប្រយុទ្ធប្រឆាំងនឹងគ្រោះ ធម្មជាតិព្រមទាំងទៅលើវិស័យផ្សេងទៀត ដូចជាកីឡាផងដែរ៕
ប្រែសម្រួល៖ស៊ុនលី

