សមាជិកក្រុមបិសាចក្រហម Manchester United បានធ្វើដំណើរដល់ប្រទេសអេស្ប៉ាញហើយ ដើម្បីត្រៀមប្រកួតពានរង្វាន់ UEFA Champions League វគ្គសន្សំពិន្ទុជាមួយក្រុមVillarreal ។
អំឡុងពេលធ្វើសន្និសីទកាសែតមុនការប្រកួតនេះដែរ ប្រធានក្រុម Harry Maguire ក៏បានរំលឹកពីការចាកចេញរបស់អ្នកចាត់ការ Ole Gunnar Solskjaer ផងដែរ។ ខ្សែការពារតម្លៃខ្លួនខ្ពស់របស់បិសាចក្រហម បានអះអាងថាលោក Ole ពិតជាខិតខំចេញពីចិត្ត ហើយការចាកចេញរបស់លោកក៏បានធ្វើឱ្យកីឡាករក្នុងក្រុមពិបាកចិត្តដែរ។ ក្នុងនោះ ប្រធានក្រុមរូបនេះ ក៏អះអាងថាគ្រប់យ៉ាងមិនមែនតែអ្នកចាត់ការទេដែលត្រូវទទួលខុសត្រូវ កីឡាករផ្ទាល់ក៏មានចំណែកដូចគ្នា។
Maguire បញ្ជាក់ច្បាស់ៗថាកីឡាករក្នុងក្រុមណាដែលធ្វើមិនបានល្អនៅប៉ុន្មានប្រកួតចុងក្រោយនេះ ត្រូវតែទទួលខុសត្រូវខ្ពស់ចំពោះការបណ្ដេញលោក Ole ចោល។ ដោយក្នុងនោះ ក៏មានលោកម្នាក់ដែរ ព្រោះគេទទួលស្គាល់ថាលេងមិនបានល្អសោះនៅប្រកួតចុងក្រោយនេះ៕http://ប្រភព៖sabay