ផ្សេងៗ

សិង្ហបុរី មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ជាង១.៦០០នាក់


សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ថា ប្រទេសសិង្ហបុរី បានរាយការណ៍ករណីថ្មីចំនួន១.៦៧០នាក់នៃជំងឺកូវីដ-១៩កាលពីថ្ងៃអាទិត្យ ដែលនាំឱ្យចំនួនសរុបកើនឡើងដល់២៥២.១៨៨នាក់ ។

ក្រសួងសុខាភិបាល ហៅកាត់(MOH) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមករណីថ្មីចំនួន១.៥៧៧នាក់ស្ថិតនៅក្នុងសហគមន៍ ហើយ៨០នាក់ស្ថិតនៅក្នុងអន្តេវាសិកដ្ឋានរបស់ពលករចំណាកស្រុក និង១៣ករណីត្រូវបាននាំចូលពីខាងក្រៅ ។

ករណីកូវីដ-១៩ សរុបចំនួន១.៣៦២ករណី កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយ១៨៦ករណីត្រូវការការបន្ថែមអុកស៊ីសែន ហើយជាទូទៅ៤៤ករណីមិនស្ថិតស្ថិរ និងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងដិតដល់នៅក្នុងបន្ទប់ថែទាំដែលពឹងផ្អែកខ្លាំង ហៅថា (ICUs) និង៦០ករណីកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នៅក្នុងបន្ទប់ ICU ។ អត្រាប្រើប្រាស់ ICU សរុបបច្ចុប្បន្នគឺ ៥២,៩ភាគរយ ។
ក្រសួងបានឲ្យដឹងថា អ្នកជំងឺ៨នាក់ទៀតបានស្លាប់ដោយសារផលវិបាកដោយសារការឆ្លងមេរោគកូវីដ-១៩ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ម័យនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់បានកើនឡើងដល់៦៦២នាក់ ៕


ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top