ផ្សេងៗ

តារាចម្រៀង Rihanna ត្រូវប្រកាសជា”វីរនាងជាតិ” នៅពេល Barbados អបអរសាទរក្លាយ ជាសាធារណរដ្ឋ 

Barbadian ៖តារាចម្រៀង និងជាអ្នកជំនួញជនជាតិ Barbadian នាង Rihanna ត្រូវបាននាយករដ្ឋមន្ត្រីប្រទេសប្រកាសថា ជាវីរនារីជាតិ បន្ទាប់ពីតារាចម្រៀងរូបនេះបានធ្វើជាឯកអគ្គរដ្ឋទូតនៅ Barbados តាំងពីឆ្នាំ២០១៨ ដោយសារប្រទេសកោះមួយនេះបានដកព្រះមហាក្សត្រចេញពីតំណែងជាប្រមុខរដ្ឋជាផ្លូវការហើយយោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។

នាងមានវ័យ ៣៣ ឆ្នាំរូបនេះត្រូវបានផ្តល់កិត្តិយសដោយ Mia Mottley ក្នុងអំឡុងពេលព្រឹត្តិការណ៍មួយដើម្បីអបអរសាទរប្រទេសកោះនេះក្លាយជាសាធារណរដ្ឋ។ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៅកាន់ហ្វូងមនុស្សដ៏រីករាយក្នុងរដ្ឋធានី Bridgetown ថា ក្នុងនាមប្រជាជាតិមានកតញ្ញូ ប៉ុន្តែជាប្រជាជនដែលមានមោទនភាព យើងសូមបង្ហាញជូនអ្នកនូវអ្នករចនាសម្រាប់វីរនារីជាតិសម្រាប់ Barbados ឯកអគ្គរដ្ឋទូត នាង Robyn Rihanna Fenty ។

សូមឲ្យអ្នកបន្តភ្លឺដូចពេជ្រ ហើយនាំកិត្តិយសដល់ជាតិដោយស្នាដៃរបស់អ្នក និងទង្វើរបស់អ្នក។នាង Rihanna កើតនៅ Saint Michael និងធំធាត់នៅ Bridgetown មុនពេលផ្លាស់ទៅសហរដ្ឋអាមេរិក បន្ទាប់ពីនាងជួបអ្នកផលិតតន្ត្រីមានមូលដ្ឋាននៅទីក្រុងញូវយ៉ក Evan Rogers ។
ចាប់តាំងពីពេលនោះមក នាងបានបន្តក្លាយជាអ្នកសិល្បៈដ៏ល្បីបំផុតមួយក្នុងពិភពលោក ក៏ដូចជាសម្តែងក្នុងខ្សែភាពយន្តជាច្រើនរួមមាន Battleship និង Ocean’s 8 និងសម្ពោធម៉ាកយីហោម៉ូដផ្ទាល់ខ្លួនរបស់នាងគឺ Fentyកាលឆ្នាំ២០១៨។ ចាប់តាំងពីឆ្នាំ ២០១៨មក នាង Rihanna មានងារជាឯកអគ្គរដ្ឋទូតសម្រាប់វប្បធម៌ និងយុវជននៅ Barbados៕

Most Popular

To Top