ទាំងព្រឹកព្រលឹមចូលខែថ្មីភ្លាម មហាសេដ្ឋី Elon Musk និយាយដៀលផលិតផល Apple ក្ដែងដោយមិនក្រែងចិត្តលើ Twitter របស់ខ្លួន ហើយបើ Apple ឮ ម៉្លេះឆេះដុំមិនខាន។
Elon Musk បាននិយាយថា៖ “កុំខ្ជះខ្ជាយលុយលើក្រណាត់ជូត Apple Cloth ឆ្កួតៗ មកទិញកញ្ចែរបស់ពួកយើងវិញ”។


សាររិះគន់នេះ បានភ្ជាប់នឹងផលិតផលថ្មីរបស់ខ្លួន ដែលជាកូនកញ្ចែអ៊ីណុក មានឈ្មោះថា Cyberwhistle ផលិតដោយយកលំនាំតាមឡាន Tesla Cybertruck។ យ៉ាងណាកូនកញ្ចែតម្លៃ ៥០ដុល្លារ នេះ ទើបដាក់លក់វ៉ិបសាយភ្លាម ក៏ដាច់ស្ដុកបាត់ទៅហើយ។

គួរដឹងថា Apple Cloth ដែល Elon Musk រិះគន់នោះ ជាក្រណាត់ជូតគុណភាពខ្ពស់មួយ ដែល Apple ទើបដាក់លក់ថ្មីៗកាលពី ខែតុលា កន្លងទៅ មានតម្លៃ ១៩ដុល្លារ។ ហើយបន្ទាប់ពីដាក់លក់ ក៏បានដាច់ស្ដុកភ្លាម ដូចនឹង កូនកញ្ចែក Cyberwhistle របស់ Tesla ផងដែរ៕
